អត្ថបទពាណិជ្ជកម្ម
កំណត់ត្រា​ថ្មី​នៃ​អច្ឆរិយ​ភាព Samsung Galaxy Note9 អាច​កម្មង់​បាន​ហើយ ជាមួយនឹង​កាដូ​យ៉ាង​សន្ធឹកសន្ធាប់​
11, Aug 2018 , 11:01 am        
រូបភាព
​ពេលវេលា​ដែល​អតិថិជន​ទន្ទឹងរង់ចាំ​បានមក​ដល់​ហើយ​។ ក្រោយពី​ប្រកាស​វត្តមាន​កំពូល     ស្មា​ត​ហ្វូ​ន​ត្រកូល N ជា​ផ្លូវការ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង បានប្រកាស ទទួល​ការ​កុម្មង់​ទុក​មុន (Pre-Order) កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​សេរី N ចុងក្រោយ​នេះ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២១​ខែសីហា ឆ្នាំ​២០១៨​។​
​ជាមួយនឹង​ការផ្តល់ជូន​នូវ​កាដូ​ពិសេស​ជាច្រើន​ដូចជា កាស Samsung U-FLEX មួយ​ដ៏​កាលី​ប ដែលមាន​តម្លៃ ៥៩​ដុល្លារ​, ស៊ីម​Smart​លេខ​ពិសេស ដែលមាន​តម្លៃ ១២៩​ដុល្លារ ជាមួយ​កញ្ចប់​ស្មា​ត​ធំ​ហ្មង​(​ប្រើប្រាស់​ឥតគិតថ្លៃ​រយៈ​ពេល​៥២​អាទិត្យ​),​ស្រោម​LED ដ៏​ស្រស់ស្អាត​មួយ​តម្លៃ ៦៩​ដុល្លារ និង​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ​(Wireless Charger)​មួយ​ដ៏​ទាន់សម័យ​ដែលមាន​តម្លៃ​៦៥ ដុល្លារ​ទៀតផង​។ លើសពីនេះ​ទៀត លោកអ្នក​អាច​រីករាយ​ជាមួយ​ការបង់​រំ​លោះ​ដោយ​គ្មាន​ការប្រាក់ សម្រាប់​រយៈពេល​៦​ខែ (​បង់​មុន ២០​ភាគរយ​)​។ តម្លៃ​នៅក្នុងពេល Pre-Order គឺ​៩២៩​ដុល្លារ ជាមួយ​ជម្រើស​បី​ពណ៌​សម្រាប់​ប្រទេស​កម្ពុជា គឺ​ពណ៌​ខ្មៅ​,​ពណ៌​ខៀវ និង​ពណ៌​ទង់ដែង​។​
 
​កម្មវិធី​ពិសេស​នេះ ផ្តល់ជូន​គ្រប់​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង ដែលមាន​ស្លាក​សម្គាល់​«“PRE-ORDER HERE»​។ ដូច្នេះ​សូម​ប្រញាប់​ឡើង​! ជាពិសេស​សម្រាប់​អ្នក​ដែល​ស្រឡាញ់ និង​ទន្ទឹងរង់ចាំ Galaxy NOTE 9 ទាំងអស់​។ សូម​ប្រញាប់​ស្វែងរក​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង​ណាមួយ ដែលមាន​ស្លាក​សម្គាល់​«PRE-ORDER HERE» ដើម្បី​ក​ម្ម៉​ង់​ទិញ​ឥឡូវនេះ​។ កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ រំលង​ផុត​ឲ្យ​សោះ​!
 
​តោះ​មក​មើល​ពី លក្ខណៈសម្បត្តិ​ដ៏​លេចធ្លោ​របស់ Samsung Galaxy Note9 ដូចខាងក្រោម​៖
 
​ភាព​ច្នៃប្រឌិត​នៃ​រចនាបថ (Design Innovation)
 
Samsung Galaxy Note 9 មាន​ទំហំ​អេក្រង់ 6.4 អ៊ីង ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​អេក្រង់​ស្ទើរ​គ្មាន​គែម និង​គែម​កោង​ទាំងសងខាង ផ្តល់នូវ​ភាព​ផ្ដេក​ធំ​ទូលាយ និង​ភាព​បញ្ឈរ​ខ្ពស់       ខណៈដែល​ពណ៌​របស់​វា ត្រូវបាន​បើក​បង្ហាញ​លើ​អេក្រង់​ធំ​បំផុត​នៃ​ប្រភេទ phablet និង​ធ្វើ​ឲ្យ​រូបភាព ហាក់ដូចជា​លោត​ផុស​លើ​អេក្រង់ នៅក្នុង​ដៃ​របស់​អ្នក​តែម្តង​។​
​កាមេរ៉ា​កម្រិត​អាជីព  (Camera) 


 
Samsung Galaxy Note9 មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ទំហំ ១២ មេ​ហ្គា​ភិ​ច​ស៊ែ​ល ជាមួយនឹង​កម្រិត Aperture F1.5 ដែលមាន​សមត្ថភាព​ថ​ត​រូប​បាន​កាន់តែ​ស្អាត ទោះ​ក្នុងស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ​។ សម្រាប់​មុខងារ​ថតរូប​ពិសេស​ដូចជា Live Focus វា​អាច​ឲ្យ​អ្នកធ្វើ​ការគ្រប់គ្រង​នូវ​ជម្រៅ​រូបភាព ដែល​អាច​ឲ្យ​យើង​អាច​កែសម្រួល​រូបភាព ដែលជា Background ទៅ​ព្រាល (Blur) នៅក្នុង Preview Mode បន្ទាប់ពី​អ្នក​បាន​ថតរូប ហើយ​មួយ​គ្រាប់​ទៀត គឺមាន​ទំហំ​១២ មេ​ហ្គា​ភិ​ច​សែ​ល (F2.4) សម្រាប់​ថត Portrait និង​មាន​សមត្ថភាព​ទប់​លំនឹង​បាន​កាន់តែ​ប្រសើរ​ជាង​មុន​។ 
 
​កម្មវិធី និង​លក្ខណៈពិសេស​ដែល​ភ្ជាប់​ជាមួយ Galaxy Note 9(Galaxy of Features and Services)
 
-  អាវ​ក្រោះ​ការពារ​ធូលី និង​ទឹក​៖Galaxy Note 9 ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី នៅលើ​ទូរស័ព្ទ និង​នៅលើ​ប៊ិច S-Pen ដែល​មានន័យថា យើង​អាច​ប្រើប្រាស់ S-Pen សម្រាប់      សរសេរ​ទោះបី​ស្ថិតក្នុង​ស្ថានភាព​ភ្លៀង​ធ្លាក់​ក៏ដោយ​។​
 
- Note 9 មាន​បំពាក់​សេន​សឺ​លើ​កាមេរ៉ា​ខាងមុខ និង​មានប្រើ​ប្រាស់ មុខងារ​ដោះ​សោរ​(Face Recognition) ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ កាន់​តែមាន​សុវត្ថិភាព និង​ទាន់សម័យ​មួយកម្រិត​ទៀត​។​


 
- សមត្ថភាព​គ្មាន​ដែន​កំណត់​៖ ជាមួយ​RAM 6GB មេម៉ូរី​ទំហំ​128GB ដែល​អាច​ឲ្យ​អ្នកលេង     ហ្គេម និង​ធ្វើ​ការងារ​ច្រើន​មុខ​ក្នុងពេល​តែមួយ និង​អាច​បន្ថែម​មេម៉ូរី​កាត micro SD បាន​រហូតដល់ 512GB ដោយ​មិនបាច់​បារម្ភ​រឿង​ឆាប់​ពេញ​នោះទេ​។​
 
- Galaxy Note9 មាន​ទម្ងន់​ធ្ងន់​ជាង Galaxy Note មុនៗ​បន្តិច ដោយមាន​ផ្ទុក​ថ្ម​ទំហំ​ដល់ ៤០០០ mAh និង​មាន​ថាមពល​រហូតដល់ ៤០០០mAh កាន់​ថ្ម​បាន ១​ថ្ងៃ សម្រាប់​ការប្រើប្រាស់​ធម្មតា និង​ចាក់​វីដេអូ​បាន ២៣ ទៅ​២៥​ម៉ោង​។ ដែល​នេះ​ជា​ប្រយោជន៍​សំខាន់ ជួយ​ឲ្យ​អ្នក​រីករាយ​បានយូរ គ្មាន​ការរំខាន​។ 


 
​កាន់តែ​ពិសេស​ជាងនេះទៀត​នោះ​គឺ​ប៊ិក S-Pen នៅលើ Galaxy Note9 នេះ មាន​លក្ខណៈ        វិវត្តន៍​ឡើង​មួយកម្រិត​ទៀត ដែល​អាច​ឲ្យ​អ្នក​គូសវាស​តាម​ការចង់បាន និង​បង្កើតជា​រូប​ភាពរស់រវើក ដែល​យើង​ហៅថា Live Message សម្រាប់​ផលិត​រូបភាព GIF ដោយ​ប្រើ​ប៊ិច​គូស​, អាច​កត់ត្រា​បាន​ភ្លាមៗ នៅលើ​Screen និង​មុខងារ​បកប្រែ​ភាសា​អក្សរ នៅលើ​រូបភាព​បាន​ទៀតផង​។ អ្វីដែល​ពិសេស​ជាងនេះទៀត គឺ S-Pen​នេះ មាន​បំពាក់ Bluetooth ដែល​អាច​ឲ្យ    S-Pen ជា​Remote control សម្រាប់​បញ្ជា Slide, ជា​ឧបករណ៍​បញ្ជា​សម្រាប់​ថតរូប Selfie និង​កែប្រែ​រូប​ជាដើម​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com