ពេលវេលាដែលអតិថិជនទន្ទឹងរង់ចាំបានមកដល់ហើយ។ ក្រោយពីប្រកាសវត្តមានកំពូល ស្មាតហ្វូនត្រកូល N ជាផ្លូវការមិនបានប៉ុន្មានថ្ងៃផង ឥឡូវនេះក្រុមហ៊ុនសាមសុង បានប្រកាស ទទួលការកុម្មង់ទុកមុន (Pre-Order) កំពូលស្មាតហ្វូនដ៏អស្ចារ្យសេរី N ចុងក្រោយនេះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២១ខែសីហា ឆ្នាំ២០១៨។
ជាមួយនឹងការផ្តល់ជូននូវកាដូពិសេសជាច្រើនដូចជា កាស Samsung U-FLEX មួយដ៏កាលីប ដែលមានតម្លៃ ៥៩ដុល្លារ, ស៊ីមSmartលេខពិសេស ដែលមានតម្លៃ ១២៩ដុល្លារ ជាមួយកញ្ចប់ស្មាតធំហ្មង(ប្រើប្រាស់ឥតគិតថ្លៃរយៈពេល៥២អាទិត្យ),ស្រោមLED ដ៏ស្រស់ស្អាតមួយតម្លៃ ៦៩ដុល្លារ និងឆ្នាំងសាកថ្មទូរស័ព្ទឥតខ្សែ(Wireless Charger)មួយដ៏ទាន់សម័យដែលមានតម្លៃ៦៥ ដុល្លារទៀតផង។ លើសពីនេះទៀត លោកអ្នកអាចរីករាយជាមួយការបង់រំលោះដោយគ្មានការប្រាក់ សម្រាប់រយៈពេល៦ខែ (បង់មុន ២០ភាគរយ)។ តម្លៃនៅក្នុងពេល Pre-Order គឺ៩២៩ដុល្លារ ជាមួយជម្រើសបីពណ៌សម្រាប់ប្រទេសកម្ពុជា គឺពណ៌ខ្មៅ,ពណ៌ខៀវ និងពណ៌ទង់ដែង។
កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ដែលមានស្លាកសម្គាល់«“PRE-ORDER HERE»។ ដូច្នេះសូមប្រញាប់ឡើង! ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់ និងទន្ទឹងរង់ចាំ Galaxy NOTE 9 ទាំងអស់។ សូមប្រញាប់ស្វែងរកដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយ ដែលមានស្លាកសម្គាល់«PRE-ORDER HERE» ដើម្បីកម្ម៉ង់ទិញឥឡូវនេះ។ កុំឲ្យឱកាសដ៏ល្អនេះ រំលងផុតឲ្យសោះ!
តោះមកមើលពី លក្ខណៈសម្បត្តិដ៏លេចធ្លោរបស់ Samsung Galaxy Note9 ដូចខាងក្រោម៖
ភាពច្នៃប្រឌិតនៃរចនាបថ (Design Innovation)
Samsung Galaxy Note 9 មានទំហំអេក្រង់ 6.4 អ៊ីង ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងគែមកោងទាំងសងខាង ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វា ត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាព ហាក់ដូចជាលោតផុសលើអេក្រង់ នៅក្នុងដៃរបស់អ្នកតែម្តង។
កាមេរ៉ាកម្រិតអាជីព (Camera)
Samsung Galaxy Note9 មានបំពាក់កាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ ១២ មេហ្គាភិចស៊ែល ជាមួយនឹងកម្រិត Aperture F1.5 ដែលមានសមត្ថភាពថតរូបបានកាន់តែស្អាត ទោះក្នុងស្ថានភាពងងឹតបន្តិចក៏ដោយ។ សម្រាប់មុខងារថតរូបពិសេសដូចជា Live Focus វាអាចឲ្យអ្នកធ្វើការគ្រប់គ្រងនូវជម្រៅរូបភាព ដែលអាចឲ្យយើងអាចកែសម្រួលរូបភាព ដែលជា Background ទៅព្រាល (Blur) នៅក្នុង Preview Mode បន្ទាប់ពីអ្នកបានថតរូប ហើយមួយគ្រាប់ទៀត គឺមានទំហំ១២ មេហ្គាភិចសែល (F2.4) សម្រាប់ថត Portrait និងមានសមត្ថភាពទប់លំនឹងបានកាន់តែប្រសើរជាងមុន។
កម្មវិធី និងលក្ខណៈពិសេសដែលភ្ជាប់ជាមួយ Galaxy Note 9(Galaxy of Features and Services)
- អាវក្រោះការពារធូលី និងទឹក៖Galaxy Note 9 ភ្ជាប់ជាមួយប្រព័ន្ធការពារទឹក និងធូលី នៅលើទូរស័ព្ទ និងនៅលើប៊ិច S-Pen ដែលមានន័យថា យើងអាចប្រើប្រាស់ S-Pen សម្រាប់ សរសេរទោះបីស្ថិតក្នុងស្ថានភាពភ្លៀងធ្លាក់ក៏ដោយ។
- Note 9 មានបំពាក់សេនសឺលើកាមេរ៉ាខាងមុខ និងមានប្រើប្រាស់ មុខងារដោះសោរ(Face Recognition) ដែលធ្វើឲ្យស្មាតហ្វូននេះ កាន់តែមានសុវត្ថិភាព និងទាន់សម័យមួយកម្រិតទៀត។
- សមត្ថភាពគ្មានដែនកំណត់៖ ជាមួយRAM 6GB មេម៉ូរីទំហំ128GB ដែលអាចឲ្យអ្នកលេង ហ្គេម និងធ្វើការងារច្រើនមុខក្នុងពេលតែមួយ និងអាចបន្ថែមមេម៉ូរីកាត micro SD បានរហូតដល់ 512GB ដោយមិនបាច់បារម្ភរឿងឆាប់ពេញនោះទេ។
- Galaxy Note9 មានទម្ងន់ធ្ងន់ជាង Galaxy Note មុនៗបន្តិច ដោយមានផ្ទុកថ្មទំហំដល់ ៤០០០ mAh និងមានថាមពលរហូតដល់ ៤០០០mAh កាន់ថ្មបាន ១ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា និងចាក់វីដេអូបាន ២៣ ទៅ២៥ម៉ោង។ ដែលនេះជាប្រយោជន៍សំខាន់ ជួយឲ្យអ្នករីករាយបានយូរ គ្មានការរំខាន។
កាន់តែពិសេសជាងនេះទៀតនោះគឺប៊ិក S-Pen នៅលើ Galaxy Note9 នេះ មានលក្ខណៈ វិវត្តន៍ឡើងមួយកម្រិតទៀត ដែលអាចឲ្យអ្នកគូសវាសតាមការចង់បាន និងបង្កើតជារូបភាពរស់រវើក ដែលយើងហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស, អាចកត់ត្រាបានភ្លាមៗ នៅលើScreen និងមុខងារបកប្រែភាសាអក្សរ នៅលើរូបភាពបានទៀតផង។ អ្វីដែលពិសេសជាងនេះទៀត គឺ S-Penនេះ មានបំពាក់ Bluetooth ដែលអាចឲ្យ S-Pen ជាRemote control សម្រាប់បញ្ជា Slide, ជាឧបករណ៍បញ្ជាសម្រាប់ថតរូប Selfie និងកែប្រែរូបជាដើម។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕
(អត្ថបទពាណិជ្ជកម្ម)