ក្រសួង​វប្បធម៌ បង្រៀន​ជំនាញ​ផលិត​ភាព​យន្តដល់​យុវជន​ខ្មែរ២០​នាក់ ដើម្បីលើក​កម្ពស់​វិស័យ​នេះ​​

ជាតិ
សិល្បះ
ក្រសួង​វប្បធម៌ បង្រៀន​ជំនាញ​ផលិត​ភាព​យន្តដល់​យុវជន​ខ្មែរ២០​នាក់ ដើម្បីលើក​កម្ពស់​វិស័យ​នេះ​​
11, Aug 2018 , 12:03 pm         1161
រូបភាព
ភ្នំពេញ​៖​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​បើក​ការបណ្តុះបណ្តាល ជំនាញ​សរសេរអត្ថបទ​ភាពយន្ត ដល់​យុវជនកម្ពុជា​២០រូប ដើម្បី​ឲ្យ​ភាព​យន្ត​ខ្មែរ​មានគុណ​ភាព ក្នុងការ​ប្រកួតប្រជែង​ខ្សែភាពយន្ត​ខ្លី​នៅពេល​ខាងមុខ​។​


​លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​និយាយថាការរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ ក្នុង​​បំណង​ផ្តល់ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ ដែលមាន​ទេពកោសល្យ ក្នុងការ​តែង​និពន្ធ​អត្ថបទ​ភាគ​យន្ត ដឹកនាំ​រឿង និង​ថត​ភាព​យន្ត ឲ្យ​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព និងដើម្បី​លើកស្ទួយ​វិស័យ​ខ្សែ​ភាព​យន្ត​ខ្មែរ ឲ្យ​មានការ​គាំទ្រ​ពី​សំណាក់​     ទស្សនី​យ​ជន​កាន់តែខ្លាំង​ឡើង​។ 
 
​ថ្លែង​នៅមុខ​អ្នកសារព័ត៌មាន​លោក សោម សុគន្ធ បាន​បញ្ជាក់ថា​៖«​ដោយសារ​ការផលិត​ភាព​យន្ត​ខ្មែរ​កន្លងមក នៅមានកម្រិតហើយ​កង្វះខាត​គ្រូ​បណ្តុះបណ្តាល​ផលិត​ភាគ​យន្ត ទើប​ធ្វើ​ឲ្យ​ភាពយន្ត​នីមួយៗ មិនទាន់មាន​គុណភាព​នៅឡើយ​។ ដូច្នេះនេះ​ជា​ឱកាស​មួយ​ដែល​យើង​ត្រូវតែមាន​តួនាទី និង​យកចិត្តទុកដាក់​ខ្ពស់​ឲ្យ​មែនទែន ដើម្បី​ផលិត​ធនធានមនុស្ស​ ឲ្យ​មាន​ជំនាញ​ជា​អាជីព​អ្នក​ផលិត​ភាព​យន្ត​ខ្មែរ​»​។ 
 
​លោក អុន ភា​និ​ត ​សិក្ខាកាម​ដែល​បានចូលរួមវគ្គបណ្តុះបណ្តាលនេះ​និយាយថា រូបគេពិតជា​ពេញ​ចិត្ត នឹង​កម្មវិធី​នេះ។ គ្រូបណ្តុះបណ្តាលសុទ្ធតែមានជំនាញ និងជាផលិតករល្បីៗទៀត។    លោក អុន ភា​និ​ត ចង់​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​នេះ​បន្តទៀត ដើម្បី​ឲ្យវិស័យកុន កាន់តែ​រីកចម្រើន​។  
 
​សិក្ខាកាម្នាក់ទៀត គឺលោក លី សាន​ណា​រាជ្យ។ សានណារាជ្រយ បាន​តាំងចិត្ត​ថា​​ នឹង​ខិតខំ​ក្រេប​យកចំណេះ​ដឹង និង​បទពិសោធន៍ ពី​គ្រូ​​ យកទៅអនុវត្ត ក្នុងការ​ផលិត​រឿង នៅ​​អនាគត​។។ទន្ទឹមនឹងនេះ លោក លី សាន​ណា​រាជ្យ ប្តេជ្ញា​ថានឹង​យកចំណេះ​ដែល​ខ្លួន​ទទួលបាន ​ចែករំលែក​ទៅ​យុវជន​ជំនាញ​ក្រោយទៀត​ ដើម្បី​ភាពរីកចម្រើននៃវិស័យ​ភាព​យន្៕


Tag:
 ភាគ​យន្ត​
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next