ជាតិ
ក្រចេះ៖ ទឹកទន្លេមេគង្គ ហក់ឡើងដល់កម្រិតប្រកាសអាសន្ន រូបភាពពីសាលាខេត្តក្រចេះ
× ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍នេះ កម្ពស់ទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ បានបន្តហក់ឡើងដល់កម្ពស់ ២២ ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន និងអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងប៉ះពាល់ទ្រព្យសម្បត្តិរបស់ពលរដ្ឋផងដែរ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
ការហក់ឡើងរបស់ទឹកទន្លេមេគង្គ បានប៉ះពាល់ និងលិចផ្នែកខ្លះនៃក្រុងក្រចេះ ព្រមទាំងស្រុកចំនួន៤ទៀត គឺស្រុកសំបូរ ស្រុកឆ្លូង ស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ។ នេះបើតាមលោកអភិបាលខេត្ត វ៉ា ថន ។
ដោយសារកម្ពស់ទឹកបន្តកើនឡើង រដ្ឋបាលខេត្តក្រចេះ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ និងតាមតំបន់កំពុងរងផលប៉ះពាល់ ឲ្យបង្កើនការប្រុងប្រយ័ត្នដែរ ខណៈរដ្ឋបាលខេត្ត ក៏បានត្រៀមកម្លាំង ដើម្បីសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេល ក្នុងករណីយថាហេតុការណ៍ណាមួយនោះ។ នេះបើតាមលោក វ៉ា ថនដដែល៕
Tag:
អាកាសធាតុ
ភ្លៀង
ទឹកជំនន់
ក្រចេះ
មហន្តរាយ
រងគ្រោះ
គ្រោះធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com