ពីនេះ ពីនោះ
ស្ត្រី​មាន​ផ្ទៃពោះ ទម្ងន់​កាន់តែ​ធ្ងន់ កាន់តែ​ល្អ​មែនឬ​?
11, Aug 2018 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា​តើ​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​រក្សា​ទម្ងន់​ប៉ុណ្ណា ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។​

 
​តាមពិតទៅ​មិនមែន​ទម្ងន់​អ្នក​កាន់តែ​ធ្ងន់ កាន់តែ​ល្អ​នោះទេ ព្រោះ​នៅពេលដែល​អ្នក​ធាត់​ពេក នឹងធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម​ខ្លាំងណាស់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាង​ងាយ ថែមទាំង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទៀតផង​។ ដូចនេះ អ្នក​គួរតែ​គ្រប់គ្រង​ទម្ងន់​អ្នក​ឲ្យ​បានល្អ​។ ប្រសិនជា​អ្នក​ស្គម ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ​ញ៉ាំ​ឲ្យ​ទម្ងន់​អ្នក​ឡើង​ពី​ចន្លោះ​ពី​១២​ទៅ​១៥​គីឡូ​បាន​ហើយ​។ ប៉ុន្តែ​បើ​អ្នក​រាង​ធាត់ ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ ទម្ងន់​អ្នក​គួរតែ​ឡើង​ត្រឹម​ពី​៧​ទៅ​៨​គីឡូ​បាន មិនគួរ​ហួស​នឹង​ទេ ទើប​មិន​ប៉ះពាល់​ដល់​ទារក និង​ខ្លួន​អ្នក​ផ្ទាល់​។ ជាពិសេស អ្នក​មិនគួរ​ខ្លា​ចរាង ហើយ​មិន​ព្រម​ពិសារ​អាហារ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​កូន​មិនអាច​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដោយ​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​បាន​យ៉ាង​ងាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com