ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​៣​នេះ ញ៉ាំ​មុន​គេង ព្រឹក​ឡើង​នឹង​ស្គម​១​គីឡូ​
01, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​ក្រោយ​ពេលដែល​ញ៉ាំ​មុន​គេង​។



តើ​មាន​អ្វី​ខ្លះទៅ​?
 
1.    អ្នក​អាច​ឆុង​ទឹកឃ្មុំ​មក​ញ៉ាំ​មុនពេល​ចូល​គេង ព្រោះ​នៅក្នុង​នោះ​សម្បូរ​ទៅដោយ​សារធាតុ​ជាច្រើន​ដែល​អាចជួយ​ជម្រះ​ជាតិពុល​ចេញពី​ក្រពះ និង​ពោះវៀន​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើង​បញ្ចេញ​ជាតិពុល​នៅពេល​ព្រឹក​។ ដូចនេះ អ្នកនឹង​អាចមាន​រាង​ស្អាត​ជាមិនខាន​ឡើយ ព្រោះ​គ្មាន​កាកសំណល់​សល់​ក្នុង​រាងកាយ​អ្នក​។​
 
2.    អ្នក​អាច​ពិសារ​ទឹកដោះគោ​មុន​ចូល​គេង​បាន ព្រោះ​នៅក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ដែល​អាចជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ថែមទាំង​អាចជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​ទៀតផង​។ ជាពិសេស នៅក្នុង​នោះ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ដែល​អាចធ្វើ​ឲ្យ​អ្នក​ក្រោក​ពី​គេង ដោយ​មិនមាន​អាកា​រៈ​ឃ្លាន​ឡើយ​។​
 
3.    នៅក្នុង​ស្រូវ​សាលី មាន​ផ្ទុក​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​កាឡូរី​ក្នុង​រាងកាយ​អ្នក​អាច​បញ្ចេញ​ចេញមកក្រៅ ដោយ​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ប្រឈមមុខ​នឹង​អាកា​រៈ​ទល់លាមក​ឡើយ​។ ជាពិសេស ស្រូវ​សាលី​មួយ​នេះ អាចជួយ​កាត់បន្ថយ​កាកសំណល់​ក្នុង​រាងកាយ​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​អាចមាន​រាង​ដែល​ស្អាត​មួយ​ជា​មិនខានឡើយ​។ ដូចនេះ អ្នក​អាច​បរិភោគ​អាហារ​ទាំងនេះ​មុនពេល​ចូល​គេង​បាន ដើម្បី​អាច​រក្សាបាន​រាង​ដែល​ស្អាត​មួយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com