ក្លិប Manchester City បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកលើការផ្ទេរកីឡាករល្បីៗដែលមានតម្លៃខ្លួនថ្លៃចាប់តាំងពីឆ្នាំ២០១៤មក។ យ៉ាណាក៏ដោយបន្ទាប់ពីការមកដល់របស់អ្នកចាត់ការ Pep Guardiola ក្នុងរដូវកាល ២០១៦-២០១៧ នោះ ក្រុមរហស្សនាមមេឃខៀវនៅតែបន្តចំណាយបន្ថែមទៀតក្នុងរយៈពេល២រដូវកាលចុងក្រោយ។
នៅឆ្នាំ២០១៦ លោក Guardiola បានប្រើប្រាស់ប្រាក់សរុប ១៥០លានផោន (១៩៣លានុដល្លារ) ដើម្បីនាំយកកីឡាករល្អៗមកពង្រឹងក្រុមក្នុងនាមជាអ្នកចាត់ការថ្មី ដែលក្នុងនោះរួមាន John Stones (៤៧លានផោន ពី Everton), Leroy Sané (៣៦លានផោន ពី FC Schalke), Gabriel Jesus ( ២៦លានផោន ពី Palmeiras), Ilkay Gündogan (២០លានផោន ពី Dortmund), Nolito (១,៣៨លានផោន ពី Celta Vigo), Claudio Bravo (១៥លានផោន ពី Barcelona) ជាដើម។
ប៉ុន្តែការចំណាយខាងលើនេះ អតីតអ្នកចាត់ការ Barcelona និង Bayern Munich មិនអាចជួយឲ្យ Man City ឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League សម្រាប់ការដឹកនាំនៅរដូវកាលដំបូងបានឡើយ។
ឈានចូលដល់រដូវកាលទី២ ពោលគឺក្នុងរដូវកាល ២០១៧-២០១៨ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញវ័យ ៤៧ឆ្នាំ បានបន្តការចំណាយបំបែកកំណត់ត្រាក្លិបរហូត ២០០លានផោន (២៥៧លានដុល្លារ) ដើម្បីទិញចូលកីឡាករបន្ថែមទៀត ដែលក្នុងនោះមានដូចជា Benjamin Mendy ( ៥២លានផោន ពី Monaco), Kyle Walker (៤៦លានផោន ពី Tottenham Hotspur), Bernardo Silva (៥៤លានផោន ពី Monaco), Ederson (៣៦លានផោន ពី Benfica), Danilo (២៧លានផោន ពី Real Madrid) និង Aymeric Laporte ក្នុងតម្លៃ៥៩លានផោន ពី Athletic Bilbao។ ការចំណាយយ៉ាច្រើនរបស់ Pop ជាលើកទី២នេះ ក្រុមមានមូលដ្ឋានក្នុងក្រុម Manchester បានទទួលផលជាផ្លែផ្កាដោយបានឈ្នះពាន Premier League វិញដែរ។
សម្រាប់រដូវកាលថ្មីខាងមុខនេះ Man City បានទិញចូលកីឡាករតែ២រូបប៉ុណ្ណោះដែលរួមមាន ខ្សែបម្រើ Riyad Mahrez ពី Leicester City ក្នុងតម្លៃ ៦០លានផោន (៧៧លានដុល្លារ) និង Philippe Sandler ជាង៣លានដុល្លារពី PEC Zwolle។
វត្តមានរបស់កីឡាករល្អៗទាំងអស់នោះ ក្រុម Manchester City ក៏ត្រូវចំណាយលើកថ្លៃពលកម្មរបស់ពួកគេផងដែរ។
ដោយឡែក ប្រាក់បៀរវត្សប្រចាំសប្តាហ៍របស់កីឡាករមួយចំនួនដែលមានតម្លៃថ្លៃខ្ពស់ប្រចាំក្លិបនោះ រួមមាន Kevin De Bruyne (៤៥ម៉ឺនដុល្លារ) Sergio Agüero (៣២ម៉ឺនដុល្លារ)និង David Silva (ជិត ២៨ម៉ឺនដុល្លារ) និង Rahim Sterling (២៣ម៉ឺនដុល្លារ)។
ខាងក្រោមនេះ ជាតារាងប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់កីឡាករ Man City ទាំង ២២រូប សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខនេះ ដែលគិតសរុបទៅត្រូវចំណាយប្រមាន ៣៣៦២៥៧៧ ដុល្លារអាមេរិក៖