អត្ថបទពាណិជ្ជកម្ម
តោះ​! ស្វែងរក​ទំនិញ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១​ម៉ឺន​មុខ​តាមចិត្ត ពី​គេហទំព័រ​បេ​ប៊ី​អោត​ឡេ​ត
12, Aug 2018 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង​ទំនិញ​កុមារ បេ​ប៊ី អោត​ឡេ​ត មិន​ត្រឹមតែ​ជា​ហាង​ទំនិញ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាងគេ​នៅ​កម្ពុជា​នោះទេ ប៉ុន្តែ​ជា​ហាង​ទំនិញ​មួយ ដែល​តែងតែ​ផ្តល់ជូន​នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់ខ្លួន​ផងដែរ​។ ពេលនេះ​លោកអ្នក មិនចាំបាច់​ទៅ​ទិញ​ទំនិញ​ដល់​ហាង​បេ​ប៊ី អោត​ឡេ​ត​ក៏បាន ក៏​លោកអ្នក​នៅតែ​អាច​ស្វែងរក​សម្ភារ និង​ជ្រើសរើស​ទំនិញ​ជាង​១​ម៉ឺន​មុខ​នៅក្នុង​ហាង​បាន​ដោយ​ងាយស្រួល​បំផុត​។
​ហាង​ទំនិញ​កុមារ បេ​ប៊ី អោត​ឡេ​ត បាន​បង្កើត​គេហទំព័រ​មួយ​ដែលមាន​អាសយដ្ឋាន www.bbocambodia.com ដើម្បី​ឲ្យ​អតិថិជន ស្វែងរក និង​ទិញ​សម្ភារ​សម្រាប់​ទារក កុមារ ស្ត្រី​មាន​ផ្ទៃពោះ និង​សម្ភារ​ប្រើប្រាស់​រាប់ពាន់​មុខ​ទៀត​បាន​តាម​ការចង់បាន ពី​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។​




 
​ចំពោះ​អតិថិជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ បញ្ជា​ទិញ​នៅពេល​ព្រឹក នឹង​ទទួលបាន​ទំនិញ​នៅពេល​រសៀល ឬ​បញ្ជា​ទិញ​នៅពេល​រសៀល នឹង​ទទួលបាន​ទំនិញ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។ ដោយឡែក​អតិថិជន​នៅតាម​បណ្តា​ខេត្ត ត្រូវ​រង់ចាំ​រយៈពេល​១​ថ្ងៃ  បន្ទាប់ពី​បញ្ជា​ទិញ​ទំនិញ​អន​ឡាញ ពី​គេហទំព័រ​បេ​ប៊ី​អោត​ឡេ​ត​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ អតិថិជន​ដែល​ទិញ​ទំនិញ អស់​ចាប់ពី​៥០​ដុល្លារ​ឡើងទៅ នឹងមាន​ការដឹកជញ្ជូន​ដល់ទី​កន្លែង ឥតគិតថ្លៃ​។ សម្រាប់​ការទិញ​ទំនិញ​ក្រោម​៥០​ដុល្លារ អតិថិជន​ត្រូវ​ចេញថ្លៃ​សេវា​ដឹកជញ្ជូន​ដោយ​ខ្លួនឯង ហើយ​ករណីនេះ​ក៏ត្រូវ​បាន​អនុវត្ត​សម្រាប់​អតិថិជន​ដែល​រស់​នៅតាម​បណ្តា​ខេត្ត​ផងដែរ ទោះជា​លោកអ្នក​បាន​បញ្ជា​ទិញ លើស ឬ​ក្រោម​តម្លៃ​៥០​ដុល្លារ​ក៏ដោយ​។​
 
​អតិថិជន​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ពី​គេហទំព័រ​បេ​ប៊ី​អោត​ឡេ​ត ដែលមាន​ដូចជា​៖ 
-​ការទិញ​ទំនិញ​ជា​លក្ខណៈ​អន​ឡាញ​។​
-​ការទិញ​ទំនិញ​បាន​រហ័ស និង​ងាយស្រួល ដោយ​ពុំ​ចាំបាច់​ចេញពីផ្ទះ​។​
-​ចំណេញ​ពេលវេលា​។​
–​អាច​ទូទាត់​ប្រាក់​បាន​តាម​ធនាគារ ABA​។​
-​មាន​ដឹកជញ្ជូន​ដល់ទី​កន្លែង ទាំង​ក្នុង​ក្រុង និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។ 
​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​សព្ទ 017 887 746 និង​លេខ 016 789 669 ឬ​ចូលទៅ​កាន់​គេហទំព័រ​បេ​ប៊ី​អោត​ឡេ​ត www.bbocambodia.com ដើម្បី​សាកសួរ​ឲ្យ​កាន់តែ​លម្អិត​៕
 
​នៅ​ភ្នំពេញ ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការបញ្ជាទិញ​ចាប់ពី ៥០​ដុល្លារ ឡើងទៅ – ទិញ​ក្រោម ៥០​ដុល្លារ គិត​សេវា​ដឹកជញ្ជូន ៦០០០​រៀល – នៅ​ភ្នំពេញ 
+​រួមមាន​អត្ថប្រយោជន៍​ដូចជា​៖ 
-​ការទិញ​ទំនិញ​ជា​លក្ខណៈ​អន​ឡាញ​
-​ការទិញ​ទំនិញ​បាន​រហ័ស និង​ងាយស្រួល ដោយ​ពុំ​ចាំបាច់​ចេញពីផ្ទះ​
-​ចំណេញ​ពេលវេលា​
–​អាច​ទូទាត់​ប្រាក់​បាន​តាម​ធនាគារ ABA
-​មាន​ដឹកជញ្ជូន​ដល់ទី​កន្លែង ទាំង​ក្នុង​ក្រុង និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។​

© រក្សាសិទ្ធិដោយ thmeythmey.com