ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នៅពេលដើមឈើដាំជាប់របងផ្ទះគ្នា បង្កជាបញ្ហា, តើអ្នកណាទទួលខុសត្រូវ ?
× ភ្នំពេញ៖បើទោះជាមានការព្រមព្រៀងគ្នា ដើម្បីចែកផលប្រយោជន៍ពីដើមឈើ ដែលដាំនៅក្បែររបងផ្ទះក្ដី ក៏ម្ចាស់ដើមឈើ នៅតែទទួលខុសត្រូវ ក្នុងករណីមានបញ្ហាអ្វីមួយកើតឡើង។ ក្នុងន័យនេះលោក អ៊ីវ ប៉ូលី មេធាវីនៃក្រុមមេធាវី JC LAW បានពន្យល់ថា នៅក្នុងករណីមែកឈើ ឬសឈើ បានធ្លាក់ ឬចាក់ទៅផ្ទះអ្នកដទៃ ហើយបង្កឲ្យមានការខូចខាតអ្វីមួយនោះ ម្ចាស់ដើមឈើនៅតែមានកាតព្វកិច្ច ផ្ដល់សំណងទៅអ្នករងគ្រោះដដែល។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោកមេធាវី អ៊ីវ ប៉ូលី អំពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ ដែលដាំឈើជិតរបងផ្ទះអ្នកជិតខាង៖
ស្រដៀងគ្នានេះ ករណីដើមឈើដែលនៅតាមចិញ្ចើមផ្លូវ ដែលមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រង ទោះប្រជាជនចូលជ្រកក្រោមម្លប់ឈើ ឬចតយាន្តយន្តក្រោមម្លប់ឈើក្ដី តែការទទួលខុសត្រូវគឺអាជ្ញាធរដែលមានសមត្ថកិច្ចលើរុក្ខជាតិទាំងនោះ។ លោកមេធាវី អ៊ីវ ប៉ូលី បញ្ជាក់ថា «គឺអាជ្ញាធរជាអ្នកទទួលសងថ្លៃខូតខាតទៅជនរងគ្រោះដោយសារដើមឈើ»៕
Tag:
ច្បាប់
អ្នកជិតខាង
ដោះស្រាយទំនាស់
© រក្សាសិទ្ធិដោយ thmeythmey.com