កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​ប្រេ​ស៊ី​ល Ronaldo ចូល​មន្ទីរពេទ្យ​ព្រោះ​ជំងឺ​រលាក​សួត​
13, Aug 2018 , 10:39 am        
រូបភាព
​វីរបុរស​ប្រេ​ស៊ី​ល Ronaldo កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ក្រុង Ibiza ដើម្បី​ទទួល​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​ក្រោយ​មាន​ជំងឺ​រលាក​សួត​។​



​អតីត​ខ្សែប្រយុទ្ធ Real Madrid វ័យ​៤១​ឆ្នាំ និយាយថា​ខ្លួន​ត្រូវបាន​បញ្ជូនទៅ​ពេទ្យ​កាល​កាលពី​ថ្ងៃ​១០ ខែសីហា តែ​សង្ឃឹមថានឹង​អាច​ត្រឡប់ទៅផ្ទះ​វិញ​បាន​នៅ​ថ្ងៃទី​១៣ សីហា នេះ​។​

Ronaldo ស៊ុត​បញ្ចូល​ទី​សរុប ៦២​គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ក្នុងនោះ​២​គ្រាប់​ធ្វើបាន​ពេល ផ្តួល​អាល្លឺម៉ង់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០២ នៅ​កូរ៉េ​-​ជប៉ុន​។​

​ម្ចាស់​ពាន Ballon d'Or ពីរ​សម័យ​ដែល​ធ្លាប់ជា​សមាជិក​ក្រុម Barcelona, Inter Milan និង AC Milan បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកគាំទ្រ​ខ្លួន​ចំពោះ​ក្ដី​ស្រឡាញ់ និង​ជូនពរ​។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​មន្ទីរពេទ្យ Can Misses Hospital ដែលជា​កន្លែង Ronaldo កំពុង​ទទួល​ការព្យាបាល​បាន​និយាយថា​នាង​មិនអាច​ផ្តល់ព័ត៌មាន​ណាមួយ ជុំវិញ​ស្ថានភាព​ជំងឺ​នោះទេ​ដ្បិត​ជា​រឿង​ឯកជន​៕



Tag:
 បាល់ទាត់​
  Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com