ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្មេញ​គួរតែ​រក្សា​ដូចម្តេច​ទើប​ល្អ​?
14, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការបាក់​ធ្មេញ​មិនគួរណា​ជា​ផ្នែក​ធម្មតា​នៃ​ការ​ចាស់​ទៅតាម​អាយុ​ឡើយ​នៅពេលដែល​អ្នក​បាន​ថែរក្សា​វា​ជាប់​រហូត​ហើយ​នោះ​។ យ៉ាងណាមិញ ដើម្បី​ថែរក្សា​សុខភាព​មាត់​ធ្មេញ​កាន់តែ​ល្អ យក​ល្អ​គួរតែ​ធ្វើ​ទៅតាម​ដំបូន្មាន​ដូចខាងក្រោម​នេះ​៖



    ចូរ​ប្រើប្រាស់​ច្រាស់​ដុសធ្មេញ​ដែលមាន​សរសៃ​ទន់ ឬ​ឧបករណ៍​សម្រាប់​សម្អាត​ធ្មេញ​បែប​អេ​ឡិច​ត្រូ​និ​ច ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ​
    ចូរ​ប្រើ​អំបោះ​រូស​សម្អាត​ធ្មេញ​ជា​រៀងរាល់ថ្ងៃ​
    ចូរ​សម្អាត​ធ្មេញ​ដែល​ដាក់​ជា​រៀងរាល់ថ្ងៃ ហើយក៏​មិនត្រូវ​គេង​ទាំង​ធ្មេញ​ដាក់​នេះដែរ​
    ចូរ​ញ៉ាំ​ទឹក​ដែលមាន​ជាតិ​ហ្ល័​រ​អូ​រ៉ា​យ​ឲ្យ​បាន​ច្រើន​ដើម្បី​ការពារ​ពី​បញ្ហា​ពុក​ធ្មេញ​
    កុំ​ជក់បារី​
    ចូរ​ទៅ​ជួប​ពេទ្យធ្មេញ​ដើម្បី​ពិនិត្យ​ជា​ទៀងទាត់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com