ពីនេះ ពីនោះ
ពាក្យ«ប្រសិនបើ» បើគេប្រើជា »បើសិន» ឬ«ប្រសិនជា» តើត្រូវ ឬខុស?
× ពាក្យ«ប្រសិនបើ» ឬ«ប្រសិនជា»និង«បើសិន» គឺជាពាក្យដែលមហាជនទូទៅប្រើមិនទាន់ត្រឹមត្រូវ ទៅតាមវេចនានុក្រមខ្មែរនៅឡើយ។ ការប្រើប្រាស់ទាំងភាពស្រពេចស្រពិលរបស់មហាជន គឺមិនមែនជាការអភិរក្សភាសាខ្មែរនោះទេ។ ក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យដែលគេគួរតែប្រើជាផ្លូវការនោះគឺជាពាក្យ «ប្រសិនបើ» មិនមែន «បើសិន» ,«ប្រសិនជា» ឬ «បើសិនជា» នោះទេ។
«ប្រសិនបើ» ជានិបាតសព្ទ មានន័យថា ប្រាប់ពីសេចក្តីស្មាន។ ប្រសិនបើខ្ញុំជាអ្នកមាន ខ្ញុំនឹងទិញឡាន ទិញផ្ទះ និងទិញអ្វីដែលខ្ញុំចង់បាន។ ប្រសិនបើគេមិនព្រមទេ សឹមយើងលៃលកទៅតាមហ្នឹងទៀត។
ហេតុដូចនេះ សាធារណជន គួរតែត្រឡប់មកប្រើ ពាក្យ «ប្រសិនបើ» ជាភាសាផ្លូវការរបស់ខ្មែរ ដើម្បីកំណត់ពាក្យនេះជាពាក្យត្រឹមត្រូវពិតប្រាកដ៕
© រក្សាសិទ្ធិដោយ thmeythmey.com