Cristiano Ronaldo ស៊ុតបញ្ចូលទី១គ្រាប់សម្រាប់ការបង្ហាញខ្លួនលើកដំបូងឲ្យក្រុមថ្មី Juventus ដែលបានយកឈ្នះក្រុម Juventus B ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល។
ជំនួបរវាង Juventus A និង Juventus B ត្រូវបានរៀបចំការប្រកួតជារៀងរាល់ឆ្នាំនៅក្នុងតំបន់ Villar Perosa នៅខាងក្រៅទីក្រុង Turin ប្រទេសអ៊ីតាលី។
Ronaldo ដែលបានផ្លាស់ទៅក្លិបរហស្សនាមសេះបង្កង់ពីក្រុម Real Madrid ក្នុងតម្លៃ ១០៦ លានដុល្លារកាលពីខែកក្កដាកន្លងទៅ បានស៊ុតបញ្ចូលទីគ្រាប់ដំបូងក្នុងជ័យជម្នះ ៥-០ នៅថ្ងៃទី១២ ខែសីហា។
គ្រួសាររបស់ Agnelli ដែលជាម្ចាស់ក្លិប Juventus មានអចលនទ្រព្យនៅ Villar Perosa ហើយបានអញ្ជើញក្រុមរបស់ខ្លួនទាំងពីរ (ឈុតA-B) ប្រកួតជាលក្ខណមិត្តភាពជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៥៥មក។