ជាតិ
សង្គមជាតិ
ចិនម្នាក់ ដែលនាំគ្រឿងញៀនជិត១០០គីឡូ មកកម្ពុជា ត្រូវបានបញ្ជូនទៅតុលាការ
× ក្រោយឃាត់ខ្លួន បុរសជាជនជាតិចិនម្នាក់ ដែលដឹកគ្រឿងញៀនជិត១០០គីឡូក្រាម មកពីប្រទេសអាល្លឺម៉ង់ ចូលមកកម្ពុជា ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានចុះផ្សាយថា បុរសនោះ ត្រូវបានតុលាការ ចោទប្រកាន់ពីបទ «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន»។
មកដល់ពេលនេះ បុរសជាជនជាតិខាងលើ កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។ សមត្ថកិច្ចបាន ចុះទៅបង្ក្រាបនិងចាប់ជនជាតិនោះ នៅម្តុំវត្តភ្នំពេញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ក្រោយពីដឹងថារូបគេ លួចដឹកគ្រឿងញៀនចូលមកកម្ពុជា ដោយបង្កប់ជាមួយចំណីសត្វ។
បើតាមអគ្គស្នងការនគរបាលជាតិ បុរសជាជនជាតិនោះឈ្មោះ YAO ZEYE អាយុ៣៣ឆ្នាំ៕
Tag:
ចិន
គ្រឿងញៀន
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com