កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Barcelona SC របស់​អេ​ក្វា​ទ័រ ស្លាប់​១២​នាក់ របួស​៣០​នាក់ ក្នុង​គ្រោះថ្នាក់​រថយន្ត​
14, Aug 2018 , 2:04 pm        
រូបភាព
​យ៉ាងហោចណាស់​មាន​អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់ Barcelona SC របស់​អេក្វាទ័រ​ស្លាប់ ១២​នាក់ និង​រងរបួស ៣០​នាក់ ក្នុង​គ្រោះថ្នាក់​ក្រឡាប់​ឡានក្រុង​ដែល​ពួកគេ​ជិះ​ធ្វើដំណើរ​ត្រឡប់​ពី​មើល​ការប្រកួត​ទៅផ្ទះ​វិញ​។



​ក្រុម​អ្នកគាំទ្រ Barcelona SC ដែលជា​ជនជាតិ​អេក្វាទ័រ​ទាំងនោះ​បាន​ជិះ​រថយន្តក្រុង​វិលត្រឡប់​ពី​មើល​ការប្រកួត​ក្រៅ​ដី​ទល់នឹង​ក្រុម Deportivo Cuenca ស្ថិតនៅក្នុង​ក្រុង Guayaquil ប្រទេស​អេក្វាទ័រ នៅ​ថ្ងៃទី​១២ ខែសីហា​។​

​បើតាម​ការចុះផ្សាយ​រប​ស់ BBC មូលហេតុ​នៃ​ការ​ក្រឡាប់រ​ថយន្ត​ក្រុង​នោះ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​បណ្តាលមកពី​អ្វី​ឲ្យ​ប្រាកដ​នោះទេ ខណៈ​រថយន្ត​កំពុងធ្វើដំណើ​រ​ពី​ក្រុង Cuenca ទៅកាន់​ក្រុង Molleturo​។ បើតាម​មន្ត្រី​ក្នុង​តំបន់ ផ្លូវ​នោះ​តែងតែមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជា​រឿយៗ​។​

Barcelona SC ជា​ក្លិប​កីឡាបាល់ទាត់​មួយ​ដែលមាន​ប្រជាប្រិយភាព​បំផុត​នៅក្នុង​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ​។​

​សមាគម​កីឡាបាល់ទាត់​អេក្វាទ័រ និង​ក្លិប​កីឡាបាល់ទាត់​ទាំងអស់ បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​អ្នកគាំទ្រ​របស់ Barcelona SC ដែល​បាន​បាត់បង់​ជីវិត​ទាំង​១២​នាក់​នោះ​៕


Tag:
 បាល់ទាត់​
  Barcelona SC
  អេក្វាទ័រ​
© រក្សាសិទ្ធិដោយ thmeythmey.com