ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន EFG សម្ពោធហាងចំណីអាហារម៉ាកល្បីៗចំនួន៣នៅ ហេរីថេកវ៉ក ក្រុងសៀមរាប
14, Aug 2018 ,
2:30 pm
រូបភាព
×
ដោយ:
ជី ដាណា
ក្រុមហ៊ុន Express Food Group Co.,Ltd ដែលជាក្រុមហ៊ុនឈានមុខខាងវិស័យចំណីអាហារនៅ កម្ពុជា បានវិនិយោគទុនលើសាខា៣បន្ថែមទៀតនៅ ហេរីថេកវ៉ក ក្រុងសៀមរាប ខេត្តសៀមរាប ហើយត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១០ ខែសីហា។
ហាងម៉ាកល្បីៗទាំងនោះមានដូចជាហាង ដឹ ភីហ្សា ខមផេនី ហាងការ៉េម ស្វិន សិន និងហាងបាប៊ីឃ្យូ ផ្លាហ្សា។ នៅក្នុងកម្មវិធីនោះផងដែរ មានអញ្ជើញចូលរួមសម្តែងដោយកញ្ញា ឡូរ៉ា ម៉ម ក្រុមរាំ OMG ដ៏ល្បី និងការផ្ដល់ជូនពិសេសៗជាច្រើនពីហាងទាំង៣នេះទៀតផង។ នេះជាភាពជោគជ័យ និងការផ្ដល់ភាពងាយស្រួលបន្ថែមមួយទៀតសម្រាប់អតិថិជនទាំងអស់របស់ក្រុមហ៊ុន EFG នៅក្នុងក្រុងសៀមរាប។
លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនEFG បានថ្លែងថា៖ «ក្រុមហ៊ុនក៏បានជួយលើកស្ទួយក្នុងវិស័យការងារបន្ថែមទៅដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនទៀត និងវិស័យសេវាកម្មចំណីអាហារបន្ថែមទៀតសម្រាប់ទីក្រុងសៀមរាប ដែលជាតំបន់ប្រជុំទៅដោយភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកលេងកម្សាន្ដយ៉ាងច្រើន»។
លោកបានបន្ថែមផងដែរ ហាងទាំងបីនេះ សុទ្ធតែជាហាងល្បីៗមកពីបរទេសដែលផ្ដល់ជូននៅម្ហូបអាហារ និងសេវាកម្មស្ដង់ដា និងមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ ក្រៅពីនោះ ហាងទាំងអស់ក៏ត្រូវបានផ្ដោតសំខាន់ទៅលើសុវត្ថិភាពចំណីអាហារ និងអនាម័យ ថែមទាំងហាងនីមួយៗបានធ្វើការរចនា និងតុបតែហាងដ៏មានភាពទាក់ទាញដែលផ្ដល់ជូនចំណីអារម្មណ៍ និងបទពិសោធន៍ថ្មីប្លែកមួយទៀត។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន EFG ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ ហើយមកដល់សព្វថ្ងៃនេះក្រុមហ៊ុនបាននាំយក ម៉ាក ផលិតផលចំណីអាហារល្បីៗចំនួន៦ មកកាន់ទីផ្សារកម្ពុជា។ ម៉ាកទាំងនោះមានដូចជា៖ ហាង ដឹ ភីហ្សា ខមផេនី ហាងការ៉េមស្វិន សិន ហាងការ៉េម ដេរីឃ្វិន ហាងកាហ្វខូសស្ដារ ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម និងហាងបាប៊ីឃ្យូ ផ្លាហ្សា ហើយនឹងមានហាងកំពុងប្រតិបត្តិការណ៍ជាង៦០ហាងទូទាំងប្រទេសមានដូចជាទីក្រុងភ្នំពេញ ក្រុងតាខ្មៅ ក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងព្រះស៊ីហនុ ក្រុងប៉ោយប៉ែត និងក្រុងកំពង់ចាមជាដើម។ មកដល់ឥឡូវនេះក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការជាង ២,០០០នាក់៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម