អត្ថបទពាណិជ្ជកម្ម
បែកធ្លាយ​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​របស់ OPPO F9 នៅ​កម្ពុជា​
14, Aug 2018 , 5:00 pm        
រូបភាព
​នៅ​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេតឃើញថា ក្រុមហ៊ុន​OPPO បានធ្វើការ​ផ្លាស់ប្តូរ​រូបភាព​ផ្ទាំង​ប៉ាណូ​ធំៗ​របស់ខ្លួន ក៏ដូចជា​ផ្ទាំង​រូបភាព​តាម​ហាង​ទាំង​នៅ​ភ្នំពេញ​និង​នៅតាម​ខេត្ត​នានា​។ OPPO​បាន​ប្រើប្រាស់​នូវ​រូបភាព​ថ្មី​ដែលមាន​តារា​ដំណាង​របស់ខ្លួន​ទាំង​៣​កាន់​នូវ​ទូរស័ព្ទ​ម៉ាក​ថ្មី ហើយ​មាន​សរសេរ​ឈ្មោះ​របស់​ទូរ​សព្ទ​ម៉ូ​ឌែ​ល​ថ្មី​នេះ​យ៉ាង​ធំៗ​ថា F9 រួមជាមួយ​ពាក្យស្លោក​មួយ​ឃ្លា​គឺ សាក​ថ្ម​៥​នាទី និយាយ​ទូរ​សព្ទ​បាន​២​ម៉ោង​។ នេះ​គេ​អាច​សន្និដ្ឋានបានថា​ម៉ូ​ឌែ​ល​ថ្មី​នេះ នឹង​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដូច​ទៅ​និង​ស្មា​ត​ហ្វូ​ន​កំពូល OPPO Find X​ផងដែរ ដែល​អាច​សាក​ថ្ម​ទូរ​សព្ទ​ឲ្យ​ពេញ​ដោយ​ប្រើ​រយៈពេល​ប្រហែល​១​ម៉ោង​ប៉ុណ្ណោះ នេះ​ពិតជា​លឿន​ព្រោះថា​ទូរស័ព្ទ​ដ៏​ទៀត​ប្រើពេល​រហូតដល់​ទៅ​២​ឬ​៣​ម៉ោង​ទើប​អាច​សាក​ថ្ម​បាន​ពេញ​។ OPPO F9​នឹង​បង្ហាញខ្លួន​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​វា​នឹង​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

​គ្រួសារ​ទូរស័ព្ទ​ឆ្លាត​វៃ​ត្រកូល F របស់ OPPO បាន​វិវឌ្ឍន៍​សមាជិក​ដល់​ជំនាន់ F9 ហើយ​! បើតាម​ការ​លេច​ធ្លាយ​ព័ត៌មាន វា​នឹងមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៤​ខែសីហា​នេះហើយ​។ សមាជិក​ថ្មី​មួយ​នេះ មិន​ត្រឹមតែ​ជា​អ្នកជំនាញ​ខាង​ថត​សែ​ល​ហ្វី​នោះទេ OPPO F9​ជា​ទូរ​សព្ទ​ឆ្លាត​វៃ​ដែល​បំពាក់​ទៅដោយ​ប​ចេ្ច​ក​វិទ្យា​ថ្មីៗ​នឹកស្មាន​មិន​ដល់​។​



gsmarena ដែលជា​គេហទំព័រ​និយាយ​ពី​លក្ខណៈសម្បត្តិ​ទូរ​សព្ទ​ជុំវិញ​ពិភពលោក បាន​បង្ហើប​ពី​សមត្ថភាព​ពិសេសៗ​របស់ OPPO F9 ដែល​មើលទៅ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​មែន​។ បន្ថែម​ពី​ការ​រចនា​អេក្រង់​ឆក​តូច​ជាង​មុន​ដែល​OPPO​ហៅថា​Water drop Screen (​អេក្រង់​រាង​តំណក់ទឹក​) F9  នឹង​បំពាក់​អេក្រង់ ៦,៣ អ៊ី​ញ ប្រភេទ LCD Display ១៦ លាន​ពណ៌ កម្រិត  ១០៨០ x ២២៨០ ភិ​ច​សែ​ល ភ្ជាប់​ជាមួយ​កញ្ចក់​ការពារ​Corning Gorilla Glass 5 មិន​ងាយ​ឆ្កូត​ងាយៗ​ឡើយ​។ បន្សំ​បន្ទះ​ឈី​ប Mediatek MT6771 Helio P60 មាន​RAM 6GB និង​អង្គ​ផ្ទុក 64GB គាំទ្រ​ការបន្ថែម microSD Card ដល់ 256GB​។​

​ម៉ូ​ឌែ​ល​ថ្មី បាន​អាប់​ដែ​ត​កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ ១៦ + ២MP និង​ខាងមុខ ២៥MP AI ភ្ជាប់​មកជា​មួយ Sensor HDR លាយឡំ​ថាមពល​ថ្ម​ធំ ៣៥០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស VOOC Flash Charging ចំណែកឯ​ទ្រនាប់​ស្កេ​ន​ខ្ចៅដៃ​អាច​នឹង​មាននៅ​ផ្នែក​ខាងក្រោយ​។



​យ៉ាងណាក៏ដោយ gsmarena ក៏បាន​បញ្ជាក់ដែរថា លក្ខណៈសម្បត្តិ​នេះ មិនទាន់​ចេញ​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន OPPO នៅឡើយ​ទេ​។ ដូចនេះ​ដើម្បី​ឲ្យ​កាន់តែច្បាស់ សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ថា​នៅ​ថ្ងៃទី​២៤​ខែសីហា​នេះ ថា​តើ OPPO F9 នឹងមាន​ចំណុច​ពិសេស​អ្វី​ខ្លះទៀត​? ឆាប់ៗ​នេះ​!



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com