ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីនបោកគក់ Samsung ActivDual កំពុងពេញនិយមនៅកម្ពុជាជាមួយលក្ខណៈពិសេសៗដ៏អស្ចារ្យ
14, Aug 2018 ,
5:23 pm
រូបភាព
×
ដោយ:
ជី ដាណា
កាន់តែទំនើប កាន់តែងាយស្រួល កាន់តែសន្សំសំចៃ។ ការបោកគក់សម្លៀកបំពាក់មិនមែនជាការងាយស្រួលឡើយ ជាពិសេសនៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ញឹកញាប់ និងសម្បូរធូលីដី ដូចជាប្រទេសកម្ពុជា។ ជាទូទៅ ទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយ ក៏អ្នកប្រើប្រាស់ភាគច្រើន ត្រូវការការត្រាំ និងដុសជម្រះ តំបន់ដែលមានក្អែលប្រលាក់ខ្លាំង នៅលើសម្លៀកបំពាក់ មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។ ដូច្នេះហើយ សាមសុង បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។
ខាងក្រោមនេះ គឺជាលក្ខណៈពិសេសដ៏អស្ចារ្យរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual Wash
១. ជំនួយសម្រាប់ការដុស និងត្រាំសម្លៀកបំពាក់
Samsung ActivDual Wash មានភ្ជាប់មកជាមួយនូវកាធុនជ័រ សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកគក់ក្នុងម៉ាស៊ីន។ វាជួយឲ្យអ្នកប្រើប្រាស់អាចធ្វើការងារ ដុស និងត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ដោយមិនរញ៉េរញ៉ៃ និងកាត់បន្ថយពេលវេលា និងភាពនឿយហត់របស់អ្នកប្រើប្រាស់។
២. អ្នកមិនចាំបាច់ប្រើច្រាសដុស
កាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗ ដូចជាក្តារបោកគក់ ដើម្បីឲ្យអ្នកអាចគក់សម្លៀកបំពាក់ នៅលើផ្ទៃនៃកាធុននេះតែម្តង ដោយមិនចាំបាច់ប្រើច្រាសដុស។
៣. មិនចាំបាច់លើកសម្លៀកបំពាក់ដែលសើម
អ្នកមិនចាំបាច់លើកខោអាវពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ ព្រោះកាធុនជ័រដែលភ្ជាប់មកជាមួយម៉ាស៊ីន ActivDual Wash ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុនត្រាំនៅក្នុងម៉ាស៊ីន ActivDual Wash ឡើង ខោអាវរបស់អ្នកនឹងធ្លាក់ទៅក្នុងធុងបោកគក់តែម្តង ជាមួយទឹកសាប៊ូដែលអ្នកបានត្រាំ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោលហើយប្រើទឹកសាប៊ូថ្មី ដើម្បីបោកបន្តក៏បាន ជាមួយប៊ូតុងមុខងារយ៉ាងពិសេស។
៤. កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់
ម៉ាស៊ីនបោកគក់ ActivDual Wash ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់ ដែលអ្នកអាចវាយបំបែកម្សៅសាប៊ូ ជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយបានយ៉ាងល្អទៅក្នុងទឹក បង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អ។
៥. កាត់បន្ថយការជាប់កំទេចកំទីលើសម្លៀកបំពាក់
តម្រងពីរជាន់ ដែលបានភ្ជាប់ជាមួយធុងបោកគក់ ActivDual Wash អាចចាប់យកកម្ទេចធូលីផ្សេងៗបានយ៉ាងល្អ និងធ្វើឲ្យអ្នកអាចបោកគក់សម្លៀកបំពាក់ បានស្អាតដោយគ្មានជាប់កម្ទេចធូលី ជាប់លើសាច់ក្រណាត់។
៦. កាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់
សាមសុងបានបង្កើតបច្ចេកវិទ្យា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលធ្វើឲ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា ដូច្នេះអ្នកក៏អាចកាត់បន្ថយពេលវេលាអ៊ុតសម្លៀកបំពាក់របស់អ្នកបានទៀតផង ជាមួយម៉ាស៊ីនបោកគក់ Activ Dual Wash នេះ។ គន្លឹះសំខាន់មួយទៀត ដែលអ្នកអាចបោកគក់សម្លៀកបំពាក់របស់អ្នក ឲ្យបានស្អាត និងមិនសូវប្រទាក់គ្នានោះ គឺការរៀបសម្លៀកបំពាក់របស់អ្នកជាដុំៗ ដាក់នៅក្នុងម៉ាស៊ីនបោកគក់ ActivDual Wash។
៧. ពិនិត្យ និងដោះស្រាយបញ្ហានៅលើម៉ាស៊ីនបោកគក់ ជាមួយទូរស័ព្ទដៃ
អ្នកមិនចាំបាច់អានសៀវភៅណែនាំ ដែលភ្ជាប់ជាមួយម៉ាស៊ីនបោកគក់ក៏បានដែរ។ ជាមួយនិងម៉ាស៊ីនបោកគក់ ActivDual Wash អ្នកអាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃប្រព័ន្ធម៉ាស៊ីនបោកគក់បានដោយស្វ័យប្រវត្តិ ជាមួយមុខងារ Smart Check នៅលើទូរស័ព្ទដៃសាមសុង។
ដូច្នេះហើយទើបបានជាម៉ាស៊ីនបោកគក់ Samsung ActivDual Wash ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរដូវភ្លៀងធ្លាក់នេះតែម្តង។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ ពីព័ត៌មានរបស់ម៉ាស៊ីនបោកគក់ ActivDual Wash សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅ showroom របស់សាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800 203 232៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម