ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន សរសើរ​លោក ខឹម វាសនា ថា ជេរ​ពី​រោះ​
15, Aug 2018 , 5:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខណៈដែល​មនុស្ស​ទូទៅ មិន​ចូលចិត្ត​ទស្សន​លោក ខឹម វាសនា ដែល​ប្រើ​ពាក្យសម្តី​អសុរោះ ជេរ​អ្នកដទៃ​នោះ សម្ដេច ហ៊ុន សែន បែរជា​សរសើរ​ប្រមុខ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ថា «​ជេរ​ពីរោះ​» ​ទៅវិញ​។



​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ នៅ​ថ្ងៃទី​១៥ សីហា សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​៖«​ដល់ពេល​យើង​ថា​មួយ​ម៉ា​ត់ ត្រឹម​ពាក្យ​អា​ឡប់ គេ​ថា​យើង​ប្រើពាក្យ​អសុរោះ​។ ដល់ពេល ខឹម វាសនា ដាក់ ​(​ប្រើពាក្យ​អសុរោះ​) ខ្ទេច អារ​ន្ទៈ​បាញ់​។ ឱ​! ឯកឧត្តម ខឹម វាសនា អើយ ជេរ​ពី​រោះ​ម្ល៉េះ​។ គាត់ ​ជេរ​ពី​រោះ​របស់គាត់​មែន​…​»។​

សូមស្តាប់សំឡេង៖




​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​លោក ខឹម វាសនា បាន​និយាយ​ការពារ​ខ្លួន​ថា រាល់​ពាក្យសម្តី​អសុរោះ និង​ជេរ​អ្នកដទៃ​នេះ គឺ​សម្រាប់​មនុស្ស​ដែល​ខ្លួន គួរ​ជេរ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទស្សន​ជេរ និង​ប្រើប្រាស់​ពាក្យ​អសុរោះ​បែបនេះ ត្រូវបាន​មនុស្ស​ទូទៅ ជាពិសេស​អ្នកវិភាគ ចាត់ទុកជា​ទស្សន​មនោ​គម​វិជ្ជា​អាក្រក់ ដែល​នាំ​ឲ្យ​សង្គម​ធ្លាក់ចុះ​សីលធម៌ លែង​ចេះ​គោរព​គ្នា និង​អាច​ឈានទៅរក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នាពេល​អនាគត​៕


Tag:
 ហ៊ុន សែន​
  ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com