រថយន្ត
អត្ថបទពាណិជ្ជកម្ម
លក្ខណៈពិសេស​៥​ចំណុច ដែល​ធ្វើ​ឲ្យ Ford Ranger ២0១៩ កាន់តែ​លេចធ្លោ​ក្នុង​ទីផ្សារ​រថយន្ត Pickup
15, Aug 2018 , 5:36 pm        
រូបភាព
ដោយ:
​ថ្មីៗ​នេះ​ក្រុមហ៊ុន Ford បានបង្ហាញ​នូវ​រូបរាង​ពិត របស់​រថយន្ត Pickup  Ford Ranger ស៊េរី​ថ្មី​ឆ្នាំ ២0១៩ នៅក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ ក្នុង​ទីផ្សារ​ប្រទេស​ថៃ​។ ក្នុងនោះ​មានការ​សង្កេតឃើញថា រថយន្ត​ម៉ូ​ដែល Pickup ជំនាន់​ថ្មី​នេះ បាន​កែប្រែ​ទៅលើ​ការ​រចនា​ម៉ូត​ផ្ទៃ​ខាងមុខ​ថ្មី​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger ២0១៩​នេះ មើលទៅ​កាន់តែ​កាច កាន់តែខ្លាំង កាន់តែ​រឹងមាំ និង​ទាក់ទាញ​ជាង​មុន​។​

​រថយន្ត Ford Ranger ២0១៩ គឺជា​កំពូល​រថយន្ត Pickup ដែល​រចនា​ឡើង សម្រាប់​ជម្នះ​គ្រប់​ឧបសគ្គ នៃ​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ  ដែល​ផ្តល់នូវ​ភាពបត់បែន​ទៅតាម​តម្រូវ​របស់​អតិថិជន មិន​ថា​សម្រាប់​បើកបរ​ក្នុង​ទីក្រុង តាម​ខេត្ត ផ្លូវ​ភ្នំ ផ្លូវ​ថ្ម​ក្រួស ភក់ ឬ​ផ្លូវ​ខ្សាច់​ទេ​។


 
​ជាមួយគ្នានេះ​ផង គេ​សង្កេតឃើញ​មាន​បច្ចេកវិទ្យា​ថ្មី​ចំនួន​៥ ចំណុច ដែល​បានធ្វើ​កំណែប្រែ​ថ្មី ដោយ​ផ្តោតជាសំខាន់ ទៅលើ​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​បទពិសោធ​នៃ​ការប្រើប្រាស់ និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger ២0១៩ នេះ​កាន់តែ​អស្ចារ្យ​ជាង​មុន​រួមមាន​ដូចជា​៖


 
​ប្រព័ន្ធ Lock និង​បញ្ឆេះ​រថយន្ត ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ (Passive Entry Passive Start)​គឺជា​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​បាន​បំពាក់​ទៅលើ​រថយន្ត Ford Ranger ២0១៩​។ អ្នក​គ្រាន់តែ​ទុក​សោរ​រថយន្ត​ជាប់ នឹង​ខ្លួន រួច​ចុច​ទៅលើ​ប៊ូ​តុង​មួយ នៅលើ​ដៃ​ទ្វារ នោះ​ទ្វារ​នឹង Unlock ដោយ​ខ្លួនឯង​។ បន្ទាប់មក អ្នក​អាច​ចូលទៅក្នុង​រថយន្ត និង​បញ្ឆេះ​រថយន្ត ដោយ​គ្រាន់តែ​យក​ជើង​គង​ហ្វ្រាំង រួច​ចុច​ប៊ូ​តុង​បញ្ឆេះ​រថយន្ត​ជាការ​ស្រេច​។ ការប្រើ Smart Key បែបនេះ មិន​ត្រឹមតែ​ផ្ដល់​ភាពងាយស្រួល​អ្នកបើកប​រ​នោះទេ គឺ​បានផ្ដល់​សុវត្ថិភាព​ដល់​ម្ចាស់​រថយន្ត​ផងដែរ​។​



Ford Ranger ២០១៩ បាន​ផ្លាស់ប្ដូរ​ចង្កៀង​ខាងមុខ ដោយមាន​បំពាក់​ភ្លើង LED បំភ្លឺ​ពេល​ថ្ងៃ និង​ចង្កៀង​គជ់ HID ភ្លឺ​ច្បាស់​ជាង​មុន ជួយ​សម្រួល​ការបើកប​រ​នៅពេល​យប់​បាន​ច្រើន ធ្វើ​ឲ្យ​ការបើកបរ​នៅពេល​យប់​មាន​សុវត្ថិភាព​ជាង​មុន ដោយសារ​ចង្កៀង​មុខ​បាន​កែប្រែ​កាន់តែ​ប្រសើរ​ជាង​មុន និង​មិន​ធ្វើ​ឲ្យ​ឈឺភ្នែក ព្រោះ​អ្នកបើកបរ​មិនចាំបាច់​ប្រឹង​មើលផ្លូវ​ខ្លាំង​ពេល​បើកបរ​យប់​។​



​រថយន្ត​នេះ ក៏បាន​បំពាក់​នូវ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ និង​ការពារ​ការប៉ះទង្គិច (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេល​មាន​ឧបសគ្គ​មកពី​ខាងមុខ​។ ប្រព័ន្ធ​ទាំងពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េ​រា​ខាងមុខ ដើម្បី​ចាប់​ឧបសគ្គ ដូចជា​រថយន្ត​ខាងមុខ ឬ​អ្នក​ថ្មើរជើង កំពុង​ឆ្លងផ្លូវ​ខាងមុខ​។ បន្ទាប់មក វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ ក្នុងករណី​អ្នកបើកបរ​នៅតែ​មិន​ឆ្លើយតប នោះ​រថយន្ត​នឹងធ្វើ​ការចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ​។

​បច្ចេកវិទ្យា​នេះ ជួយ​កាត់បន្ថយ​ការប៉ះទង្គិច​ផ្នែក​ខាងមុខ និង​ខាងក្រោយ​បាន​មួយចំនួនធំ ក៏ដូចជា​ប្រាប់​អ្នកបើកបរ នៅពេល​មាន​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ និង​ជៀសវាង​គ្រោះថ្នាក់ ដែល​អាច​កើតមាន​នៅខាងមុខ​ផងដែរ​។​

Ford Ranger ២0១៩ គឺជា​រថយន្ត Pick-up ទីមួយ​ដែលមាន​បំពាក់​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​ដែល​ធ្វើ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ដោយ​តម្រូវ​ឲ្យ​អ្នកបើកបរ គ្រាន់តែ​យក​ជើង​អប​ហ្វ្រាំង និង​ពុំ​ចាំបាច់​កាន់ចង្កូត​នោះទេ នៅពេល​ចូល​ចត​។ រថយន្ត​នេះ ប្រើ​ឧបករណ៍​ចាប់​សញ្ញា Ultrasonic ដើម្បី​ស្វែងរក​កន្លែង​ដែល​ធំ​ល្មម អាច​ចត​ឡាន​បាន ឧបករណ៍​ចាប់​សញ្ញា​ដំណើរការ​គ្រប់ពេល តែ​បាន​ត្រឹម​ល្បឿន​ក្រោម ៣0km/h ប៉ុណ្ណោះ​។ នៅពេល​រថយន្ត ចាប់​កន្លែង​ដែល​អាច​ចត​រថយន្ត​បាន​ហើយ នឹង​ឲ្យ​សញ្ញា​ទៅ​អ្នកបើកបរ​នូវ​របៀប​ចូល​ចត​។ ប្រព័ន្ធ​ជំនួយ​ចូល​ចត​អាច​ប្រាប់​ពី​ទំហំ នៃ​កន្លែង​ណា​ដែល​គួរ និង​មិនគួរ​ចត ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​រថយន្ត​ដទៃ​។


 
​នៅពេល​កំពុង​ចូល​ចត រថយន្ត​នឹង​រក្សា​ល្បឿន​ក្រោម ១0km/h ជានិច្ច ដើម្បី​ការពារ​ការ​ប៉ះ​រថយន្ត​ដទៃ ក្នុងខណៈ​នេះ អ្នក​ពុំ​ចាំបាច់​កាន់ចង្កូត​ទៅនោះ​ទេ អ្នក​គ្រាន់តែ​ដាក់​លេខ យក​ជើង​អម​ហ្វ្រាំង និង​ហ្គា​តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត​ប្រព័ន្ធ​នេះ នឹង​បិទ​ដោយ​ស្វ័យប្រវត្តិ នៅពេល​អ្នក​យកដៃ​ទៅកាន់​ចង្កូត​ម្ដងទៀត​។     បច្ចេកវិទ្យា​នេះ ជួយ​សម្រួល​ដល់​ការចូល​ចត​។ ជាពិសេស​នៅពេល​ចូល​ចត​កន្លែង​ចង្អៀត ផ្ដល់​ភាពងាយស្រួល​អ្នក​មិនចាំបាច់​ចំណាយពេល​យូរ ផ្ដល់​សុវត្ថិភាព និង​កាត់បន្ថយ​ការ​ភាព​ស្ត្រេ​ស និង​កាត់បន្ថយ​ការប៉ះទង្គិច​នៅពេល​ចូល​ចត​ផងដែរ​។​



​សូម្បីតែ​ផ្នែក​ខាងក្រោយ ក៏បាន​ធ្វើការ​រចនា​ជាថ្មី ធ្វើ​ឲ្យ​ការលើកដាក់​អីវ៉ាន់​កាន់តែ​ងាយស្រួល ព្រោះ​ទ្វារ​ខាងក្រោយ មាន​ភាព​ស្រាល​ជាង​មុន និង​បាន​បំពាក់​ទៅដោយ​បូម ខុសពី​ថយ​ន្ត​ម៉ូត​ដែល​មុនៗ ដែល​តម្រូវ​ឲ្យ​ប្រើ​កម្លាំង​ខ្លាំង​នៅពេល​បើក​ម្ដងៗ​។ រួមជាមួយ​ការកែច្នៃ​ថ្មី​នេះ នៅពេល​អ្នកបើក ឬ​បិទទ្វារ​ខាងក្រោយ​ទុកដាក់​អីវ៉ាន់ អ្នក​ពុំ​ចាំបាច់​ប្រើ​កម្លាំង​ខ្លាំង​ដូច​មុន​ទៀត​នោះទេ​។​



​មិនតែប៉ុណ្ណោះ សមត្ថភាព​ជើង​ក្រោម​របស់ Ford Ranger ២0១៩ ត្រូវបាន​កែច្នៃ​បន្ថែម ដែល​ប្រកបដោយ​ភាព​ធន់​រឹងមាំ​ជាង​មុន គឺ​សំដៅ​ទៅលើ​សុវត្ថិភាព​ជាពិសេស​ដល់​ការ​ទប់​លំនឹង ដោយមាន​ភាពហាប់​ណែន​ជាង​មុន ធ្វើ​ឲ្យ​ការផ្ទុក​ទម្ងន់ អូស សណ្ដោង ក្នុងស្ថានភាព​ផ្លូវ​លំបាក ក៏ដូចជា​នៅពេល​បត់បែន​ប្រកបដោយ​សុវត្ថិភាព និង​ជួយ​កាត់បន្ថយ សំឡេង​កង់ ពេល​បើកបរ​លើផ្លូវ​រាប​ផងដែរ​។ ការកែច្នៃ​ចុងក្រោយ​នេះ នឹងធ្វើ​ឲ្យ​សមត្ថភាព​នៃ​ការបើកបរ​របស់ Ford Ranger ២0១៩ កាន់តែ​ប្រសើរ និង​មាន​ផាសុកភាព​ជាង​មុន ដូចជា​ការកាត់បន្ថយ​សំឡេង ភាព​ញ័រ បង្កើន​ភាពទន់ភ្លន់ មិន​រលាក់​ខ្លាំង​ដូច​មុន​។ ទាំងនេះ ដោយសារ​ប្រព័ន្ធ​ជើង​ក្រោម បាន​កែច្នៃ​បន្ថែម ដោយ​ការផ្លាស់ប្ដូរ​ទីតាំងរ​បស់ដៃ ទប់​ឃ្លោង​ផ្នែក​ខាងមុខ ផ្ទុយ​ពី​ទិសដៅ​ចាស់ ការប្ដូរ​ទីតាំង​កៅស៊ូ​ទប់​អុក មក​ទីតាំង​ដែលមាន​សមត្ថភាព​ខ្លាំង​ជាង​មុន និង​ការរៀបចំ​ឲ្យ​មាន​ចលនា​មុំ​របស់​កៅស៊ូ ទប់​ស្លាបប្រចៀវ​ក្រោម ឲ្យ​កាន់​តែមាន​សុពលភាព​ក្នុងការ​ទប់​។​

​ការផ្លាស់ប្ដូរ​ខាងលើនេះ ផ្ដល់​អត្ថប្រយោជន៍​ដូចជា ចង្កូត​ងាយស្រួល​បត់បែន​ជាង​មុន បង្កើន​ផាសុកភាព​ពេល​បើកប​រ បង្កើន​សមត្ថភាព​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ផ្លូវ​រអិល ឬ​ផ្លូវ​លំបាក​។ ជាពិសេស កាត់បន្ថយ​សំឡេង​កកិត​របស់​កង់ ដែល​តែង​រំខាន​អ្នក​ពេល​បើកបរ​លើផ្លូវ​រាប​។ សរុបមក ការផ្លាស់​ប្រព័ន្ធ​ជើង​ក្រោម​ថ្មី​នេះ នឹង​ជួយ​សម្រួល​បន្ថែម​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដល់​បទពិសោធន៍​ក្នុងការ​បើកបរ​គ្រប់​កាលៈទេសៈ​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com