ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ការប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោក នឹងត្រូវរៀបចំជាលើកដំបូងនៅកម្ពុជា
15, Aug 2018 ,
5:51 pm
រូបភាព
×
ដោយ:
អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា នឹងរៀបចំការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក ជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ប្រកួតប្រជែងបច្ចេកវិទ្យានេះ នឹងធ្វើឡើងនៅថ្ងៃសោរ៍ ទី២២ ខែកញ្ញានេះ នៅសាកលវិទ្យាល័យហ្សាម៉ាន់ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
កម្មវីធីនេះ នឹងផ្ដល់ឱកាសដល់បណ្ដាសិស្សានុសិស្ស ប្រកួតដណ្ដើមកន្លែង និងមានសិទ្ធិឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងរៀបចំនៅក្នុងប្រទេសថៃ នាខែវិច្ចិកាខាងមុខ។
ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក បង្កើតនៅក្នុងឆ្នាំ២០០៤ ហើយបានផ្ដល់នូវបរិយាកាសប្រកួតប្រជែងអន្តរជាតិមួយយ៉ាងពិតប្រាក ដល់យុវជនដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីៗ។ ជុំប្រកួតជាច្រើន ត្រូវបានរៀបចំឡើងនៅជាង៦០ប្រទេស ដើម្បីធានាថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រចាំឆ្នាំ មានការចូលរួមពីសំណាក់សិស្សានុសិស្សដ៏វ័យឆ្លាត។
បេក្ខជនត្រូវប្រកួតជាក្រុម ដោយមានសមាជិកចំនួន២ ឬ ៣នាក់ ក្នុងក្រុមនីមួយៗ និងមានគ្រូដឹកនាំម្នាក់។ ការប្រកួតប្រជែងនេះត្រូវបានបែងចែកជាពីរវិញ្ញាសា៖ ទី១. វិញ្ញាសារសម្រាប់កុមារអាយុចាប់ពី១៣ ដល់១៥ឆ្នាំ និងទី២. សម្រាប់មនុស្សធំអាយុចាប់ពី១៦ ដល់១៩ឆ្នាំ។ បេក្ខជនប្រកួតគួរយកLEGO Mindstorms Robot Kit របស់ខ្លួន ចូលក្នុងការប្រជុំរបស់បេក្ខជន ដែលមានចំណាប់អារម្មណ៍ប្រកួត នៅក្នុងខែកញ្ញា ២០១៨។
ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ រួមទាំងការចុះឈ្មោះ មាននៅលើគេហទំព័រ
www.stemcambodia.ngo/world-robot-olympiad
។ ព័ត៌មានបន្ថែមអំពីការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា សូមទាក់ទងមកកាន់អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា តាមរយៈអ៊ីមែល
[email protected]
ឬទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៧២ ៦២៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម