ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រីមានផ្ទៃពោះ ពិបាកគេង អាចប្រើរូបមន្តនេះបាន
× នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកនឹងអាចពិបាកគេងលក់ស្រួលខ្លាំងណាស់ ដោយសារតែពោះធំ។ ដូចនេះ តើគួរតែធ្វើបែបណា ទើបអាចគេងលក់ស្រួលទៅ?
-អ្នកត្រូវតែហាត់ប្រាណជារៀងរាល់ថ្ងៃ ព្រោះវាជួយឱ្យអ្នកគេងលក់ស្រួល។
-ក្រោយពេលដែលអ្នកពិសារអាហារពេលល្ងាចរួច អ្នកអាចស្តាប់តន្ត្រី ឬម៉ាស្សាបាន ដើម្បីអាចជួយអ្នកឲ្យគេងលក់ស្រួលបាន។
-អ្នកអាចសាកល្បងប្តូរទិសនៃការគេងបាន ថាមិនត្រូវអ្នកអាចគេងលក់យ៉ាងងាយដោយមិនដឹងខ្លួន។
-បើចង់គេងលក់ស្រួល អ្នកគួរតែកុំបរិភោគអាហារដែលហិរពេក ឬអាហារដែលបំពងខ្លាញ់មុនពេលគេង ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកមិនងាយគេងលក់ឡើយ។
-អ្នកត្រូវតែតម្រូវសីតុណ្ហភាពក្នុងបន្ទប់ឱ្យត្រជាក់ល្មម ទើបងាយស្រួលគេង ព្រោះបើត្រជាក់ខ្លាំងពេក ឬក្តៅពេក ក៏អាចប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីគេងលក់យ៉ាងងាយ៕
ត្រួតពិនិត្យដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com