អន្តរជាតិ
ស​.​រ​.​អា​.​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ជាតិចិន រុស្ស៊ី សិង្ហ​បុរី​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​
16, Aug 2018 , 7:59 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ដោយ: VOA
​កាលពី​ថ្ងៃ​ពុធ​សហរដ្ឋអាមេរិក​បានដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​នានា​នៅក្នុង​ប្រទេស​ចិន រុស្ស៊ី និង​សិង្ហ​បុរី ដែល​ខ្លួន​និយាយថា បាន​រំលោភ​ការដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង ដែលជា​ការប៉ុនប៉ង​នៅពេល​ថ្មីៗ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឲ្យ​បញ្ចប់​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​



​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ចិន Dalian Sun Moon Star International Logistics Trading រួមជាមួយ​ក្រុមហ៊ុន SINSMS ដែលមាន​ទីតាំង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ពី​ការធ្វើ​ឯកសារ​ក្លែងក្លាយ​ដើម្បី​បន្ធូរបន្ថយ​ការដឹកជញ្ជូន​ខុសច្បាប់​ដូចជា ស្រា និង​បារី​ចូលក្នុង​ប្រទេស​កូរ៉េខាងជើង​ដែល​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​នោះ​មាន​ប្រាក់​សរុប​ជាង​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​

​សហរដ្ឋអាមេរិក​ក៏​និយាយ​ដែរ​ថា ក្រុមហ៊ុន Profinet Ltd នៅក្នុង​ប្រទេស​រុស្ស៊ី​បាន​រំលោភ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដោយ​ការផ្តល់​កំពង់ផែ​ដល់​នាវា​ដាក់​ទង់ជាតិ​កូរ៉េខាងជើង​ដែល​ពាក់ព័ន្ធ​ក្នុង​នាវា​ដឹកជញ្ជូន​ប្រេង​នៅឯ​កំពង់ផែ​៣​នៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​។​

​ការដាក់ទណ្ឌកម្ម​បាន​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាននៅ​ក្នុង​សហរដ្ឋអាមេរិក​ហើយ​បាន​រារាំង​មិន​ឲ្យ​ជនជាតិ​អាម​រិ​ក​កាំ​ង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពួកគេ​។​

​ក្នុងការ​ប្រកាស​ការដាក់​ទណ្ឌ​កម្មនេះ លោក​រដ្ឋមន្ត្រីក្រសួងរ​ត​នាគារ Steven Mnuchin បាន​និ​យ​ថា ក្រសួង​រតនាគារ នឹង​បន្ត​អនុវត្ត​ទណ្ឌកម្ម​ដែល​មាននៅ​កូរ៉េខាងជើង​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com