កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Ranking៖ បារាំង​ឡើងឈរ​លេខ​១ ខណៈ​កម្ពុជា​រក្សាលេខ​១៦៦​ដដែល​
16, Aug 2018 , 5:26 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង​ផ្នែក​បុរស​បាន​ឡើងទៅ​ឈរ​កំពូល​តារាង​នៃ​ចំណាត់ថ្នាក់​ពិភពលោក FIFA/Coca-Cola World Ranking សម្រាប់​ខែសីហា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​អាច​ដណ្តើម​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ នេះ​បើតាម​កា​ចុះផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA  នៅ​ថ្ងៃទី​១៦ ខែសីហា​នេះ​។



​ការឡើង​ចំណាត់ថ្នាក់​លេខ​១​របស់​ក្រុម​រហស្សនាម​មាន់គក​ក្នុងចំណោម​២០០​ប្រទេស គឺ​យោងតាម​ការ​គណនា​លើ​លទ្ធផល​ប្រកួត​ក្នុង​យុទ្ធនាការ​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​កន្លងមក​។ បែលហ្ស៊ិក​ដែល​បាន​ចំណាត់ថ្នាក់​លេខ​៣​នៅ World Cup ឡើងទៅ​ឈរ​លេខ​២ ក្រូ​អាស៊ី​ក្រុម​រងជើង​ឯក​នៅ​លេខ​៤ អង់គ្លេស​លេខ​៦​។ ចំណែក​អាល្លឺម៉ង់​ដែល​មិនអាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល បាន​ធ្លាក់​ទៅ​លេខ​រៀង​ទី​១៥​។​



​ដោយឡែក ចំណាត់ថ្នាក់ FIFA Ranking របស់​កម្ពុជា​នៅ​បន្ត​ឈរ​លេខ​រៀង​ទី​១៦៦ ដដែល​គឺ​មានន័យថា​នៅ​ពីលើ​ក្រុម​សិង្ហ​បុរី និង​ម៉ាឡេស៊ី​។​

​សម្រាប់​ចំណាត់ថ្នាក់​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី AFC អ៊ីរ៉ង់ ស្ថិតនៅ​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ដដែល ខណៈ​ជប៉ុន​ធ្លាក់​ទៅ​លេខ​៣ ហើយ​អូស្ត្រាលី​ឡើងទៅ​លេខ​២​វិញ​។ កូរ៉េខាងត្បូង អារ៉ាប់​រួម អា​មេ​រ៉េត និង​ស៊ី​រី ស្ថិតនៅ​លំដាប់​បន្តបន្ទាប់​៕






Tag:
 បាល់ទាត់​
  FIFA Ranking
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com