កីឡាអន្តរជាតិ
អន្តរជាតិ
ការផ្លាស់ប្តូរ​កីឡាករ​ទាំង​៧​រូប ដែល​គួរ​ចាប់អារម្មណ៍​បំផុត​នៅ Serie A រដូវ​កាល​នេះ​
17, Aug 2018 , 8:39 am        
រូបភាព
​ក្នុង​រដូវ​កាល​ថ្មី ២០១៨-២០១៩​នេះ លី​គ​កីឡាបាល់ទាត់​កំពូល Serie A បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​បន្ទាប់ពី​កំពូល​ខ្សែប្រយុទ្ធ​ដែលមាន​ប្រជាប្រិយភាព Cristiano Ronaldo បានសម្រេច​ចាកចេញ​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ដើម្បី​ទៅ​ចូលរួម​ក្លិប​យក្ស​អ៊ីតាលី Juventus ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ១១៧​លាន​ដុល្លារ​អាមេរិក​។



​ការចូលរួម​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័​៣៣​ឆ្នាំ ត្រូវបាន​គេ​រំពឹង​ថា​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Massimiliano Allegri នឹង​អាច​រក្សា​តំណែង ម្ចាស់​ជើងឯក Serie A នេះ​បន្តទៀត​សម្រាប់​រដូវ​កាល​ថ្មី​។​

​ក្រុម​រហស្សនាម​សេះបង្កង់​បើទោះជា​មាន​សមាសភាព​កីឡាករ​ល្អៗ​រួចទៅហើយ ប៉ុន្តែ​ពួក​នៅតែ​ចំណាយ​ប្រាក់​ដ៏​ច្រើន​ស​ន្ទឹ​ក​រហូតដល់​២៦៥​លាន​ដុល្លារ​ដើម្បី​វិនិយោគ​លើ​កីឡាករ​ថ្មីៗ​បន្ថែមទៀត​ក្នុងអំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​១​ក្នុង​ឆ្នាំ​២០១៨​។ នេះ​មានន័យថា Juventus ចំណាយ​លើស​គូប្រជែង AS Roma និង Napoli និង​លើស​ក្រុម​ក្នុង​ក្របខណ្ឌ Premier League ដែល​តែងតែ​ចំណាយ​លើ​ការទិញ​កីឡាករ​ច្រើន​នាពេល​កន្លងមក​។​

​ក្នុងចំណោម​កីឡាករ​ជាច្រើន​ដែល​បាន​ផ្លាស់ប្តូរ​ក្រុម​ក្នុង​ក្របខណ្ឌ​អី​តា​លី Serie A រដូវ​កាល ២០១៨-២០១៩ នេះ យើង​នឹង​បង្ហាញ​លោកអ្នក​អំពី​សមាសភាព​កីឡាករ​៧​រូប​ដែល​គួរ​ចាប់អារម្មណ៍​បំផុត ខណៈ​ទីផ្សារ​ដូរ​ដោះ​កីឡាករ​ក្នុងប្រទេស​នេះ​នឹងត្រូវ​បិទទ្វារ​នៅ​ថ្ងៃទី​១៧ ខែសីហា​។​



១- Cristiano Ronaldo វ័យ​៣៣​ឆ្នាំ ផ្ទេរ​ពី Real Madrid ទៅ Juventus ក្នុងតម្លៃ​១១៧​លាន​ដុល្លារ​


២- Gonzalo Higuain វ័យ​៣០​ឆ្នាំ ផ្ទេរ​ពី Juventus ទៅ AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល ដោយ​ចំណាយ ២១​លាន​ដុល្លារ​អាមេរិក​


៣- Leonardo Bonucci វ័យ​៣១​ឆ្នាំ ផ្ទេរ​ពី AC Miilan ទៅ Juventus ក្នុងតម្លៃ​៤០​លាន​ដុល្លារ និង​ថែម​កីឡាករ​ម្នាក់ទៀត​


៤- Radja Nainggolan វ័យ​៣០​ឆ្នាំ ផ្ទេរ​ពី AS Roma ទៅ Inter Milan ក្នុងតម្លៃ ៤៣​លាន​ដុល្លារ​


៥- Javier Pastore វ័យ​២៩​ឆ្នាំ ផ្ទេរ​ពី Paris Saint-Germain ទៅ Roma ក្នុងតម្លៃ ២៩​លាន​ដុល្លារ​


៦- Simone Verdi វ័យ​២៦​ឆ្នាំ ផ្ទេរ​ពី Bologna ទៅ Napoli ក្នុងតម្លៃ ២៦​លាន​ដុល្លារ​


៧- N'Zonzi វ័យ​២៩​ឆ្នាំ ផ្ទេរ​ពី Sevilla ទៅ Roma ក្នុងតម្លៃ ៣៤​លាន​ដុល្លារ​


Tag:
 បាល់ទាត់​
  Serie A
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com