ជាតិ
ទឹកស្ទឹងសង្កែ បានស្រកវិញហើយ! ទិដ្ឋភាពផ្សារបឹងឈូក ខេត្តបាត់ដំបង។ ប្រភពរូបថត Thuy Saro
× បាត់ដំបង៖ មកដល់ពេលនេះ ទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង បានបន្តស្រកចុះ នៅកម្ពស់១៣,៤៩ម៉ែត្រ ដែលស្ថិតនៅក្រោមកម្រិតប្រកាសប្រុងប្រយ័ត្ន១៣,៧៥ម៉ែត្រ។ នេះបើតាមក្រសួងធនធានទឹក និងឧត្តុនិយម។
ទឹកជន់ជោរពីស្ទឹងសង្កែនេះ បណ្ដាលឲ្យផ្សារបឹងឈូក និងទីតាំងផ្សេងទៀត រងផលប៉ះពាល់។ លោកអភិបាលខេត្តបាត់ដំបង ងួត រតនៈ ថ្លែងសារព័ត៌មានថ្មីៗ តាមទូរសព្ទ កាលពីថ្ងៃទី១៦ សីហាថា ការឡើងនៃកម្ពស់ទឹកនេះ គឺដោយសារទឹកនៅផ្នែកខាងលើ បានហូរចូលស្ទឹងសង្កែយ៉ាងគំហុក បានជាធ្វើឲ្យទឹកហក់ឡើងលឿនដូច្នេះ។ កម្ពស់ទឹកដែលឡើងនេះ ក៏មិនបានប៉ះពាល់អ្វីជាធ្ងន់ធ្ងរដល់ប្រជាពលនៅក្នុងតំបន់ដែរ។
សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែសីហា ម៉ោង២:០០រសៀល ទឹកស្ទឹងសង្កែ បានឡើងដល់កម្ពស់១៣,៨១ម៉ែត្រ ដែលលើសពីកម្រិតប្រុងប្រយ័ត្ន៕
Tag:
ទឹកជំនន់
ស្ទឹងសង្កែ
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com