ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​រំលូតកូន​? ស្ត្រី​គួរ​គិត​អំពី​ហានិភ័យ​ទាំងនេះ​សិន​
17, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​រំលូតកូន នឹងមាន​សុវត្ថិភាព ប្រសិនបើជា​ពួកគេ​ត្រូវបាន​អនុវត្តន៍​ឲ្យ​បាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន នៅពេល​ដឹងថា​មាន​ផ្ទៃពោះ និង​ស្ថិតក្រោម​ការត្រួតពិនិត្យ និង​ប្រឹក្សា​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​។​



​ស្ត្រី​ភាគច្រើន​នឹង​មិនមាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ វា​មាន​ហានិភ័យ​តិចតួច​នៃ​ផលវិបាក​ដូចជា ៖

1. ការឆ្លង​មេរោគ​លើ​ស្បូន – កើតឡើង​ក្នុង ១ ក្នុងចំណោម ១០ នៃ​ការ​រំលូតកូន​
2. ការ​មាន​ផ្ទៃពោះ​មួយចំនួន​ដែល​នៅសល់​ក្នុង​ស្បូន – កើតឡើង​ក្នុង ១ ក្នុងចំណោម​ការ​រំលូតកូន ២០ ដង​
3. ការ​ហូរឈាម​ច្រើន​ហួសប្រមាណ កើតឡើង​នៅ​ប្រហែល ១ ក្នុង ១ ០០០ ករណី​នៃ​ការ​រំលូតកូន​
4. ការបំផ្លាញ​ដល់​ច្រក​ស្បូន – កើតឡើង​ក្នុងការ​រំលូតកូន​រហូតដល់ ១ ក្នុងចំណោម ១០០ នាក់​
5. ការខូចខាត​ដល់​ស្បូន – កើតមាន​ក្នុងការ​រំលូតកូន ១ ក្នុងការ​វះកាត់​រំលូត​កូន​ពី ២៥០ ទៅ ១ ០០០ ហើ​

​ការ​រំលូតកូន​តិចជាង ១ ក្នុង ១ ០០០ ករណី ហើយ​ប្រសិនបើ​មាន​ភាពស្មុគស្មាញ​កើតឡើង នោះ​ការព្យាបាល​បន្ថែម – រួមបញ្ចូល​ទាំង​ការវះកាត់ អាច​ត្រូវបាន​គេ​តម្រូវ​ធ្វើ​។​

​ការ​រំលូតកូន នឹងមិន​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ម្តងទៀត​ទេ​។​

​តាម​ការពិត អ្នក​ប្រហែលជា​អាចមាន​ផ្ទៃពោះ​ភ្លាមៗ ហើយ​អ្នក​គួរតែ​ប្រើ​វិធី​ពន្យារកំណើត​ប្រសិនបើ​អ្នក​ចង់​ជៀសវាង​បញ្ហា​នេះ​៕

​ត្រួតពិនិត្យ​ដោយ ​www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com