អន្តរជាតិ
រដ្ឋមន្ត្រីក្រសួង​រតនា​គារ​អាមេរិក​បង្ហើប​ថា ការដាក់ទណ្ឌកម្ម​បន្ថែមទៀត អាច​កើត​មាននៅ​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃ​អនាគត​
17, Aug 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​លោក Steven Mnuchin​រដ្ឋមន្ត្រីក្រសួង​រតនា​គារ​សហរដ្ឋអាមេរិក​និយាយថា សហរដ្ឋអាមេរិក​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ដាក់ទណ្ឌកម្ម​កាន់តែច្រើន​ឡើង​ថែមទៀត​លើ​ប្រ ទេស​តួ​ក​គី ប្រសិនបើ លោក Andrew Brunson​អ្នក​ផ្សព្វផ្សាយ​សាសនា​អាមេរិកាំង​មិនត្រូវ​បាន​គេ​ដោះលែង​ចេញពី​ការឃុំ​ឃាំង​នៅក្នុង​ផ្ទះ​ទេនោះ​។​



​លោក Mnuchin​បានធ្វើ​សេចក្តីថ្លែងការណ៍​នេះ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​ក្នុងអំឡុង​នៃ​ជំនួប​គណៈរដ្ឋមន្ត្រី​ជាមួយ​ប្រធានាធិបតី​ដោយមាន​ការចូលរួម​ពី​អ្នកកាសែត​ផង​។​លោក​បាន​និយាយថា «​យើង​បានដាក់​ទណ្ឌកម្ម​លើ​សមាជិក​គណៈរដ្ឋមន្ត្រី​ជាច្រើន​។​យើង​មាន​រដ្ឋមន្ត្រី​ច្រើន​ទៀត​ដែល​យើង​មាន​គម្រោង​ដាក់ទណ្ឌកម្ម បើ​ពួកគេ​មិន​ដោះលែង​លោក Brunson ឲ្យ​បាន​ឆាប់រហ័ស​ទេនោះ​»​។​

​នៅ​ដើមខែ​នេះ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បានដាក់​ទណ្ឌកម្ម​រដ្ឋមន្ត្រីក្រសួង​ម ហា​ផ្ទៃ​និង​យុត្តិធម៌​តួ​ក​គី​នៅក្នុង​ការឆ្លើយតប​ទៅនឹង​ការឃុំ​ឃាំង​លោក Brunson​។​អ្នក​ផ្សព្វផ្សាយ​សាសនា​រូបនេះ​បានរស់នៅ​ក្នុងប្រទេស​តួ​ក​គី​ចំនួន​២០​ឆ្នាំ​ហើយ​ជា​មេ​ដឹក នាំ​និកាយ Evangelical នៅក្នុង​ទីក្រុង​កំពង់ផែ Ismir​។​

​តួ​ក​គី​បាន​ចោទប្រកាន់​លោក Brunson ពី​ការធ្វើ​ចារកម្ម​ហើយ​កំពុង​ឃុំឃាំង​លោក​នៅក្នុង​ផ្ទះ​ដើម្បី​រង់ចាំ​ការកាត់ទោស​។​

​កាលពី​ថ្ងៃ​ពុធ តួ​ក​គី​បានប្រកាស​ពី​ការយក​ពន្ធគយ​ខ្ពស់​លើ​ទំនិញ​នានា​របស់​សហរដ្ឋអាមេរិក រួមមាន​ការនាំ​ចូលរ​ថយ​ន្ត ស្រា ធ្យូងថ្ម អង្ករ​និង​គ្រឿងសំអាង​។​

​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​ការធ្វើ​សង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​លោក ហើយ​កាលពី​ថ្ងៃ​អង្គា​រលោក​បាន​សើ្ន​ធ្វើពហិការ​មិន​ទិញ​គ្រឿង​អេ​ឡិ​ក​ត្រូ​និក​របស់​សហរដ្ឋអាមេរិក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com