ជាតិ
ពីនេះ ពីនោះ
អាច​សរសេរថា «​ចៃដី​» ឬ «​ចេតិយ​» ប៉ុន្តែ​មិនមែន «​ចាយដី​» ឡើយ​
18, Aug 2018 , 6:59 am        
រូបភាព
​នៅក្នុង​វចនានុក្រម​ខ្មែរ បញ្ជាក់​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ​ដែល​ឱ្យ​សាធារណជន គួរតែ​ប្រើ​នោះ គឺ «​ចៃដី​» ឬ​«​ចេតិយ​» មិនមែន «​ចាយដី​» នោះឡើយ​។ បើតាម​សម្តេចព្រះសង្ឃរាជ  ពាក្យ «​ចៃដី​» ឬ​«​ចេតិយ​» ចង់​សំដៅលើ ទី​ដែល​គេ​គោរពបូជា​។

 
​ពាក្យ «​ចៃដី​» ឬ​«​ចេតិយ​» នៅក្នុង​វចនានុក្រម​ខ្មែរ បាន​បង្ហាញថា ពាក្យ​ទាំងនេះ ជាទី​ណាមួយ សម្រាប់​តម្កល់សព ដែល​គេ​តែង​ធ្វើ​ទី​សក្ការបូជា ចំពោះ​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​។ នៅ​ទីនោះ មាន​ដើមឈើ​,​មាន​ថ្ម​ធំៗ ជាទី​ចំណាំ​ក្តី និង​ជាទី​ស័ក្តិសិទ្ធិ​ផងដែរ​។​
 
​ពាក្យ​ក្លាយ​មកពី​ពាក្យ ចៃត្យ ដែលជា​ភាសាបាលី សំ​ស្ត្រឹ​ត​៕
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com