កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola ពាក់​នាឡិកា​តម្លៃ​ជាង​១៩​ម៉ឺន​ដុល្លារ រីឯ​គ្រូ Huddersfield ប្រើ​ត្រឹម​តម្លៃ ១២០​ដុល្លារ​
18, Aug 2018 , 8:59 am        
រូបភាព
ក្រៅពី​ទស្សនា​ការប្រកួត​កីឡាបាល់ទាត់​នៅលើ​ទីលាន ចក្ខុ​របស់​អ្នកគាំទ្រ​ក៏បាន​សំឡឹង​និង​ចាប់អារម្មណ៍​ទៅលើ​សម្ភារ​មួយចំនួន​ដែលមាន​លើ​ខ្លួន​អ្នកចាត់ការ​ទូទៅ​នា​យុទ្ធនាការ​ដណ្តើមពាន Premier League ដែល​បានចាប់ផ្តើម​កាលពី​សប្តាហ៍​មុន​។​
​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City បានទទួល​ការចាប់អារម្មណ៍​ខ្លាំង​ក្នុង​ប្រកួត​ដំបូង​ដែល​អាច​នាំ​ក្រុម​យកឈ្នះ​ម្ចាស់ផ្ទះ Arsenal ដោយ​លទ្ធផល ២-០ ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​នៅ​សប្តាហ៍​ទី​១​។ អ្វីដែល​ជាការ​ចាប់អារម្មណ៍​ទៀត​នោះ អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​ពាក់​នាឡិកាដៃ​ដែលមាន​តម្លៃ​រហូតដល់​ទៅ ១៥០០០០​ផោន (១៩២០០០​ដុល្លារ​អាមេរិក​) ឯណោះ​។​



​បើតាម The Sun នេះ​មានន័យថា Guardiola ប្រើ​នាឡិកាដៃ​ថ្លៃ​ជាងគេ​ក្នុងចំណោម​អ្នកចាត់ការ​ទាំងអស់​នៅ Premier League ខណៈ​អ្នកចាត់ការ​របស់​ក្រុម Huddersfield Town លោក David Wagner ពាក់​នាឡិកា​តម្លៃ​ត្រឹម ១០០​ផោន (១២០​ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ​។​
 
​ខាងក្រោម​នេះ​ជា​ម៉ូ​ឌ និង​តម្លៃ​នាឡិកា​ដែល​អ្នកចាត់ការ​ទូទៅ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​ចំនួន​១២​រូប ប្រើប្រាស់​នៅ​រដូវ​កាល ២០១៨-២០១៩ នេះ​៖
 
១- Pep Guardiola (Man City)៖ ពាក់​នាឡិកា​ម៉ាក Richard Mille តម្លៃ ១៩២០០០​ដុល្លារ​អាមេរិក​



២- Roy Hodgson (Crystal Palace)៖ ពាក់​នាឡិកា​ម៉ាក Hublot Big Bang Gold Ceramic តម្លៃ ៣២០០០​ដុល្លារ​



៣- Jose Mourinho (Manchester United)៖ ពាក់​នាឡិកា​ម៉ាក Hublot Big Bang Unico តម្លៃ ២០៣០០​ដុល្លារ​ 



៤- Marco Silva (Everton)៖ ពាក់​នាឡិកា​ម៉ាក Cvstos Challenge តម្លៃ ១១៥០០​ដុល្លារ​



៥- Mauricio Pochettino (Tottenham)៖ ពាក់​នាឡិកា​ម៉ាក Aquatimer Chronograph តម្លៃ ៩៤០០​ដុល្លារ​



៦- Maurizio Sarri (Chelsea)៖ ពាក់​នាឡិកា​ម៉ាក Panerai Luminor តម្លៃ ៧៦០០​ដុល្លារ​
  


៧- Slavisa Jokanovic (Fulham)៖ ពាក់​នាឡិកា​ម៉ាក Rolex Explorer តម្លៃ​៧៦០០​ដុល្លារ​



៨- Jurgen Klopp (Liverpool)៖ ពាក់​នាឡិកា​ម៉ាក IWC Aquatimer តម្លៃ ៧០០០​ដុល្លារ​
  


៩- Manuel Pellegrini (West Ham)៖ ពាក់​នាឡិកា​ម៉ាក IWC Schaffhausen តម្លៃ ៤៧០០​ដុល្លារ​
  


១០- Nuno Espirito Santo (Wolveshamton) ពាក់​នាឡិកា​ម៉ាក Tag Heuer តម្លៃ ១៦០០​ដុល្លារ​
  


១១- Eddie Howe (Bournemouth)៖ ពាក់​នាឡិកា​ម៉ាក Apple Watch Series 3 តម្លៃ ៤២១​ដុល្លារ​
  


១២- David Wagner (Huddersfield Town)៖ ពាក់​នាឡិកា​ម៉ាក Casio G-Shock តម្លៃ ១២០​ដុល្លារ​



Tag:
 បាល់ទាត់​
  នាឡិកា​
  Premier League
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com