កីឡាអន្តរជាតិ
អន្តរជាតិ
អ័ព្ទ​កខ្វក់​នៅ​ឥណ្ឌូណេស៊ី នឹង​បង្ក​គ្រោះថ្នាក់​ដល់​អត្ត​ព​លិ​ក ក្នុង​ព្រឹត្តិការណ៍ Asian Games
17, Aug 2018 , 5:04 pm        
រូបភាព
​ឥណ្ឌូណេស៊ី​នឹង​បើក​ការប្រកួត​កីឡា​អាស៊ី (Asian Games) ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ ។ រដ្ឋធានី​ហ្សា​ការ​តា​ជាទី​កន្លែង​ប្រារព្ធ​កម្មវិធី​បើក កំពុង​ជាប់គាំង​ដោយ​ចរាចរណ៍ និង​គ្របដណ្ដប់​ទៅដោយ​អ័ព្ទ​បំពុលបរិយាកាស ដែល​អាច​គំរាមកំហែង​ដល់​អត្ត​លិ​ក​ក្នុង​ការចូលរួម​ប្រកួត​កីឡា​ធំជាងគេ​ទី​ពីរ​លំដាប់​ពិភពលោក​នេះ​។​



​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ័ព្ទ​បំពុលបរិយាកាស​នៅ​ពាសពេញ​ផ្ទៃមេឃ​ក្នុង​ក្រុង​ហ្សា​ការ​តា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អត្ត​ព​លិ​ក​យ៉ាងធ្ងន់ធ្ងរ​មួយទៀត ក្រៅពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ បើ​ទោះ​មានការ​អះអាង​ពី​វិធាន​ការបិទ​សាលារៀន​នៅក្នុង​ក្រុង ដើម្បី​កាត់បន្ថយ​ការធ្វើដំណើរ​របស់​សិស្ស អំឡុងពេល​ការប្រកួត​ក៏ដោយ​។​

អត្ថបទទាក់ទង


​កំលាំង​ខ្យល់​បក់​ក្នុង​ទីក្រុង​នេះ​មាន​ល្បើ​ន​១០៧​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដែល​ខ្យល់​កខ្វក់​នោះ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ទូទៅ រួម​ទាំ​អត្ត​ព​លិ​ក​ងាយ​នឹង​ទទួលរង​បញ្ហា​ផ្លូវដង្ហើម​។​
​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨ នឹង​ចាប់ផ្តើម​ការប្រកួត​ពីថ្ងៃ​ទី​១៨ ខែសីហា រហូតដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​អត្ត​ព​លិ​ក និង​មន្ត្រី​ចូលរួម​ប្រមាណ​១៦០០០​នាក់ មកពី​៤៥ ប្រទេស​ពី​តំបន់​អាស៊ី ដែល​ធ្វើឡើង​ក្នុង​ក្រុង​ហ្សា​កាតា និង​ប៉ា​ឡាំ​បាង (Palembang) ស្ថិត​លើ​កោះ​ស៊ូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូណេស៊ី​។​

​លោក Budi Haryanto អ្នកឯកទេស​សុខភាព នៅ​សកល​វិទ្យាល័យ​ឥណ្ឌូណេស៊ី បានលើកឡើង​ជុំវិញ​បញ្ហា​អ័ព្ទ​កខ្វក់​នោះ​ថា អត្ត​ព​លិ​ក​ប្រកួតប្រជែង​ក្នុង​សាល​នឹងមិន​រង​ផលប៉ះពាល់​នោះទេ ប៉ុន្តែ​វា​នឹង​ប្រឈម​ខ្លាំង​សម្រាប់​ប្រភេទ​កីឡា​នៅ​ខាងក្រៅ ដូចជា​កីឡាអត្តពលកម្ម កីឡា​បាញ់កាំភ្លើង កីឡា​បេស​ប​ល​(Baseball) កីឡា​សូ​ហ្វ​ប​ល​(Softball) និង​កីឡា​បាល់ឱប​៕



Tag:
 Asian Games
  កីឡា​អាស៊ី​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com