ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អ្នកជំនួញ​ទេសចរណ៍​-​កសិកម្ម​៖ គាំទ្រ​កម្មវិធី «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​»
17, Aug 2018 , 5:35 pm        
រូបភាព
​ភ្នំពេញ​៖ ទូរទស្សន៍​បារាំង​ដ៏​ល្បី​មួយ​ឈ្មោះ Canal France International (CFI) ផ្នែក Media/Development (the French Media Development Agency) និង​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច Thmeythmey.com បាន​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ «​ថ្មីៗ​២៥ ខេត្ត​-​រាជធានី​» គឺជា App (Application) ថ្មី​មួយ ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​នៅលើ​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង​Android: http://bit.ly/2KSe1MB ។ ការបង្កើត​កម្មវិធី​នេះ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម និង​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ដ​ទៃទៀត​នៅតាម​បណ្តា​ខេត្ត​នីមួយៗ​នៃ​ប្រទេស​កម្ពុជា​។ លោកស្រី ខៃ ចិន្តា ដែល​ធ្វើការ​ផ្ដោតលើ​វិស័យ​កសិកម្ម និង​ទេសចរណ៍ បាន​គាំទ្រ​កម្មវិធី​មួយ​នេះ ដោយ​លោកស្រី យល់ថា កម្មវិធី​នេះ នឹង​ជួយ​ដល់​កសិករ​ខ្មែរ ដែលជា​អ្នក​ផលិត រួមទាំង​អ្នកប្រើប្រាស់​។​


​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ លើកឡើងថា​៖ កម្មវិធី​ទូរស័ព្ទដៃ «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» មាន​សារៈសំខាន់ ដែល​អាចជួយ​លើកកម្ពស់​វិស័យ​កសិកម្ម និង​បង្កើន​ចំណូល​ដល់​កសិករ​នៅ​កម្ពុជា​។ បើតាម​លោកស្រី ខៃ ចិន្តា កម្មវិធី​នេះ ក៏​ជួយ​ដល់​លោកស្រី​ផងដែរ ពីព្រោះ​កសិកម្ម​ផ្សាភ្ជាប់​ជាមួយ​ទេសចរណ៍ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង និង​ស្គាល់​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ ដូចតទៅ​៖


 
​ផលិត​ដំណឹង​ទាក់ទង​នឹង​ផលិតផល​កសិកម្ម និង​ផលិតផល​អត្តសញ្ញាណ​ដ​ទៃទៀត​នៃ​ខេត្ត​នីមួយៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​បេស​សកម្ម​ថ្មីៗ​របស់​សារព័ត៌មាន​Thmeythmey.com និង ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development​។​

​សារព័ត៌មាន Thmeythmey.com និង ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development នឹងធ្វើ​សេចក្តីរាយការណ៍​ច្រើន​ទាក់ទង​ទៅនឹង​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅតាម​បណ្តា​ខេត្ត​នានា​ដែលមាន​គំនិត​ច្នៃប្រឌិត​ផលិតផល​ខ្មែរ​ថ្មីៗ ឬ​មាន​គម្រោង​ជំរុញ​ផលិតផល​ក្នុងស្រុក​របស់​ខ្មែរ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទៅកាន់​ទីផ្សារ​នៅក្រៅ​ប្រទេស​។ គម្រោង​នេះ​មាន​ឈ្មោះថា Rural Networks​។​

​ការជួយ​ជំរុញ​ការសរសេរ​របស់​សារព័ត៌មាន Thmeythmey.com ក្រោម​ការគាំទ្រ និង​សហការ​ដោយ ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development នឹង​រួមចំណែក​ជំរុញ​ជំនួញ​ខ្នាតតូច​ទាំងឡាយ​នៅតាម​បណ្តា​ខេត្ត​ឲ្យ​ទទួលបាន​ការផ្សព្វផ្សាយ​ទូលំទូលាយ​ជាង​មុន​។ តាមរយៈ​ការផ្សព្វផ្សាយ​នេះ ផលិតផល​អត្តសញ្ញាណ​នៅតាម​បណ្តា​ខេត្ត ជាពិសេស ផលិតផល​កសិកម្ម​នឹង​អាច​ពង្រីក​ទីផ្សារ​របស់ខ្លួន​កាន់តែ​ធំ​ជាង​មុន​។ ដូច្នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​ខេត្ត​-​រាជធានី សូមមេត្តា​ចុច Download for IOS : https://apple.co/2ub9pdj និង Android : http://bit.ly/2KSe1MB

© រក្សាសិទ្ធិដោយ thmeythmey.com