ជាតិ
សង្គមជាតិ
នគរបាលស្រុកកំពង់សីលា៖ ទឹកនៅកំណាត់ផ្លូវជាតិលេខ៤ ស្រកបន្តិចហើយ រូបភាពពីហ្វេសប៊ុក ក្រសួងធនធានទឹក.jpg
× ព្រះសីហនុ៖ រហូតមកដល់ពេលនេះទឹកភ្លៀងដែលជន់លិចកំណាត់ផ្លូវជាតិ៤ ត្រង់ចំណុចស្ពានអូរគគី គីឡូម៉ែត្រលេខ ១០៦-១០៧ នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកវិញបន្តិចហើយ ហើយអាជ្ញាធរមានសមត្ថិច្ចកំពុងតែសម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះ។ នេះបើតាមការឱ្យដឹង ពីអធិការនគរបាលស្រុកកំពង់សីលា លោក ហួត ចាន់ធី។
លោក ហួត ចាត់ធីបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទរសៀលថ្ងៃទី១៨ ខែសីហានេះ ថា ទឹកដែលជន់ឡើងដោយសារតែទឹកភ្លៀងមានកម្ពស់ប្រហែល ១០សង់ទីម៉ែត្រ ហើយមានបណ្ដោយប្រមាណពី ៥០ ទៅ ៦០ម៉ែត្រ។ លោក បញ្ជាក់ថា៖«ពេលនេះកំពុងការធ្វើចរាចរណ៍ជាធម្មតាទេ មិនមានអ្វីប៉ះពាល់ទេ»។
ក្រសួងធនធានទឹកបានឱ្យដឹងថា ទឹកស្ទឹងសំរោង បានជន់ឡើង និងចាប់ផ្តើមហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង គីឡូម៉ែត្រលលេខ ១១៦-១១៧ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយគិតត្រឹមម៉ោង ២:៣០នាទី រសៀលថ្ងៃទី១៨ ខែសីហា ចំពោះការធ្វើចរាចរណ៍ឆ្លងកាត់ នៅដំណើរការជាធម្មតា៕
រូបភាពពីហ្វេសប៊ុក គង់ ប៊ុនថាTag:
ជន់លិច-ទឹកភ្លៀង-ផ្លូវ
ហួត ចាន់ធី
© រក្សាសិទ្ធិដោយ thmeythmey.com