ជាតិ
បាក់ឌុប
អនុរក្ស​ម្នាក់​បីកូន​តូច មក​ត្រួតពិនិត្យ​ការប្រឡង​បាក់​ឌុប​
20, Aug 2018 , 10:55 am        
រូបភាព
រូបពីហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយ
រូបពីហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយ
ដោយ: ថ្មីៗ
​បាត់ដំបង​៖ ដោយសារតែ​ថ្ងៃនេះ ជា​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) អ្នកគ្រូ​ម្នាក់ ដែល​ជាប់​កាតព្វកិច្ច​ជា​អនុរក្ស នៅ​វិទ្យាល័យ​នេ​ត​យ៉ង ខេត្តបាត់ដំបង សុខចិត្ត​បី​កូនតូច​ម្នាក់​មកជា​មួយ​ខ្លួន ដើម្បី​បំពេញការងារ​តាមដាន​ការប្រឡង​របស់​បេក្ខជន  ឆ្នាំ​សិក្សា​២០១៧-២០១៨ នេះ​។​



​តាមរយៈ​រូបថត​២​សន្លឹក ដែល​បាន​បង្ហោះ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានបង្ហាញ​សកម្មភាព​អ្នកគ្រូ​អនុរក្ស ដែល​បំបៅ​កូនតូច រួច​ដាក់​ឲ្យ​គេង​ក្នុង​រទេះរុញ នៅក្រៅ​បន្ទប់​ប្រឡង ។ សកម្មភាព​របស់​អ្នកគ្រូ​អនុរក្ស​នេះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពុក​រលួយ ចាត់ទុកជា​ទង្វើ​មួយ​ល្អ ដែល​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​ការងារ​ខ្លួន​។

​អម​ជាមួយ​រូបថត ACU បាន​សរសេរ​ដូច្នេះ​ថា​៖«​ម៉ោង​09:៣០​នាទី​ព្រឹក ទឹកចិត្ត​អ្នកគ្រូ​អនុរក្ស​ដែលមាន​កូនតូច មកពី​ឆ្ងាយ​ដើម្បី​ចូលរួម​សង្គមជាតិ​និង​ភារកិច្ច​របស់ខ្លួន​» ។​



​សូមបញ្ជាក់ថា វិញ្ញាសា​ប្រឡង​សម្រាប់​សិស្ស​ផ្នែក​វិទ្យាសាស្ត្រ​នៅ​ព្រឹក​ថ្ងៃទី​១​នេះ គឺ​មុខ​វិទ្យា ប្រវត្តិវិទ្យា និង​ជីវវិទ្យា​។ ចំណែក​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​វិញ បេក្ខជន​ប្រឡង​មុខវិជ្ជា ផែនដីវិទ្យា និង​ប្រវត្តិវិទ្យា​៕


Tag:
 បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com