ពីនេះ ពីនោះ
«រមៀត» តើសរសេរជា «រល្មៀត»ត្រូវ ឬខុស?
× ពាក្យ «រមៀត» ដែលសាធារណជនដឹងថា ជាមើមពណ៌លឿងមានក្ខិនប្រហើរ សម្រាប់ប្រើជាគ្រឿងទេស ជាឱសថ ជាគ្រឿងសម្អាងកាយ និងជាពណ៌ជ្រលក់ នោះ ក៏អាចសរសេរ ជា «រល្មៀត» បានផងដែរ។ នេះបើយោងតាមការបកស្រាយពីវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យផ្សេងទៀត ដែលសម្តេចព្រះសង្ឃ បញ្ជាក់ថា អាចសរសេរបានច្រើនបែបច្រើនយ៉ាង។ ពាក្យទាំងនោះរួមមាន ចៀស ឬជៀស, សំភី ឬសម្ភី, សំគាល់ ឬសម្គាល់,គ្រវៀច ឬក្រវៀច, ចន្ទ្រគ្រោះ ឬចន្ទ្រគ្រាស, បម្រាស ឬបង្រាស, បំភ័ន្ត ឬបំភាន់, ប្រលាំប្រកូវ ឬប្រឡាំប្រកូវ, សំលេង ឬសម្លេង។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com