ពីនេះ ពីនោះ
តើ​ពាក្យ «​ពាណិជ្ជកម្ម​» និង​«​ពាណិជ្ជ​នាម​» មានន័យ​ខុសគ្នា​ដូចម្តេច​?
22, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ចំពោះ​ពាក្យ​ពីរ​នេះ សាធារណជន​នៅ​មិនទាន់​ច្បាស់​ពី​អត្ថន័យ​ខុសគ្នា​នៅឡើយ​។ តើ​ពាក្យ​ទាំងពីរ​នេះ មានន័យ​ខុសគ្នា​បែបណា​ទៅ​?



«​ពាណិជ្ជកម្ម​» សំដៅលើ​អ្នក​ដែល​ប្រកប​អាជីវកម្ម លក់ដូរ និង​រកស៊ី​។ ឧទាហរណ៍​៖ ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់ថា ការនាំចេញ​របស់​ប្រទេស​កម្ពុជា នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ សម្រាប់​ឆមាស​ទី​២ នៃ​ឆ្នាំ​២០១៨​នេះ​។

​ចំណែកឯ «​ពាណិជ្ជ​នាម​» គឺជា​ឈ្មោះ ឬ​សញ្ញា​សម្គាល់ សម្រាប់​បញ្ជាក់ និង​សម្គាល់​លក្ខណៈខុសៗ​គ្នា នៃ​សហគ្រាស​នីមួយៗ​។ ឧទាហរណ៍​៖ ពាណិជ្ជ​នាម​នៃ​ក្រុមហ៊ុន​នេះ មានការ​ទាក់ទាញ​ខ្លាំង​ពី​សាធារណជន​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com