ជាតិ
សន្និសីទ​អាស៊ាន​-​ចិន​-UNDP​លើក​ទី​៤ ផ្តោតលើ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​ថ្នាក់មូលដ្ឋាន​
21, Aug 2018 , 9:39 pm        
រូបភាព
សៀមរាប​៖ សន្និសីទ​អាស៊ាន​-​ចិន​-UNDP លើក​ទី​៤ ស្ដីពី​ការបញ្ជ្រាប​ដល់​ថ្នាក់មូលដ្ឋាន​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​(SDGs) និង​ការសម្រេចបាន​នូវ​ការលុបបំបាត់​ភាព​ក្រី ដែល​បាន​រៀបចំឡើង​នៅ​ថ្ងៃទី​២០ និង​ទី​២១ ខែសីហា ក្នុង​ខេត្តសៀមរាប បាន​បិទ​បញ្ចប់​ហើយ​។



​សន្និសីទ​រយៈពេល​២​ថ្ងៃនេះ រៀបចំឡើង​ក្នុង​បំណង​ជំរុញ​ការអនុវត្ត​គោលដៅ និង​វិធីសាស្ដ្រ​ទូលំទូលាយ របស់ SDGs ដើម្បី​បញ្ជ្រាប​SDGs នៅ​កម្រិត​ថ្នាក់​តំបន់ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​បរិបទ​បំពេញបន្ថែម រវាង​ទស្សនវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​SDGs​។​

​សន្និសីទ​នេះ​ក៏​រួមបញ្ចូល​ទាំង​ការពិភាក្សា​តុមូល និង​ការពិភាក្សា​ជា​ក្រុម​ជាមួយ​ប្រជាជន​ក្នុង​តំបន់ ដែល​ហៅថា «​ការពិភាក្សា​ក្រោម​ព្រះអាទិត្យ ក្រោម​ដើមឈើ​» ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២០ នៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​។ កិច្ចពិភាក្សា​នេះ​បានអនុញ្ញាត​ឱ្យ​តំណាង​សហគមន៍​ជួប​ទល់មុខ​គ្នា​រវាង​អ្នកចូលរួម​សន្និសីទ ដើម្បី​បង្ហាញ​មតិយោបល់​ទៅដល់​អ្នករៀបចំ​គោលនយោបាយ​។

​ប្រធានបទ​សម្រាប់​ការពិភាក្សា​ជា​ក្រុម​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​គឺ​ផ្តោតលើ​ការបញ្ជ្រាប​យេនឌ័រ ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្ដរាយ ជីវភាព​រស់នៅ​ប្រកបដោយ​និរន្តរភាព​សម្រាប់​កសិករ និង​សហគ្រិន ព្រមទាំង​ការកសាង​សមត្ថភាព​របស់​មន្ត្រី​មូលដ្ឋាន​៕









Tag:
 សៀមរាប​
 ​អភិវឌ្ឍន៍​
  SDGs
© រក្សាសិទ្ធិដោយ thmeythmey.com