ពីនេះ ពីនោះ
ផ្លែ «​រកាំ​» មិនមែន ផ្លែ​«​អង្កាំ​» ឡើយ​!
23, Aug 2018 , 7:39 am        
រូបភាព
រូបភាព​ ផ្លែ​រកាំ
រូបភាព​ ផ្លែ​រកាំ
ដោយ: ថ្មីៗ
​ឈ្មោះ​ផ្លែឈើ​ម្យ៉ាង ដែលមាន​រសជាតិ​ជូរអែម ហើយ​សំបក​មាន​រោម​ច្រើន ដូចជា​បន្លា  ត្រូវបាន​សាធារណជន ហៅថា​ជា​ផ្លែ «​អង្កាំ​» នោះ មិនមែនជា​ពាក្យ​ត្រឹមត្រូវ​ឡើយ​។ ពួកគេ​គួរតែ​ប្រើពាក្យ ផ្លៃ «​រកាំ​» វិញ ទើបត្រូវ​នឹង​វចនានុក្រម​ខ្មែរ​។



​ដោយ​ប្រើ​មិនទាន់មាន​អ្នក​ប្រើ​ឲ្យ​ត្រឹមត្រូវ​នឹង​ពាក្យ​នេះហើយ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​កត់ត្រា និង​កំណត់​ឲ្យ​ពលរដ្ឋ​ខ្មែរ គួរតែ​ប្រើ ពាក្យ​«​រកាំ​» ដើម្បី​បញ្ជាក់ថា ជា​ផ្លែ មាន​រសជាតិ​ជូរអែម មាន ធាង​វែងៗ មាន​បន្លា​រឹង ហើយ​ស្លឹក​ស្រដៀង​នឹង​ផ្តៅ​សោម​។

​នៅមាន ពាក្យ​ផ្សេងទៀត ដែល​សាធារណជន ប្រើ​ទាំង​ស្រពេចស្រពិល មិន​ច្បាស់​ថា​ពាក្យ​នោះ​ខុស ឬ​ត្រូវ​ឡើយ​។  ពាក្យ​ទាំងនោះ​មានដូចជា ផ្លែ​បំពេញរាជ្យ​, នំ​គួ​ឆាយ​, ផ្លែ​ប៉ិកួៈ​, ផ្លែ​ខ្នុរ​, ផ្លែ​ក្រសាំង​, ផ្លែ​មាក់ប្រេង មាក់ប្រាង​, ផ្លែ​សាវម៉ាវ​,​ផ្លែ​ក្រខុប ជាដើម​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com