ពីនេះ ពីនោះ
«​សា​រេ​» ឬ​«​សា​រ៉េ​» ហៅ​ម្យ៉ាង​ទៀតថា «​ស៊ែ​រេ​» មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​
24, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​សា​រេ​» ឬ «​សា​រ៉េ​» ជា​ពាក្យ​ពេញនិយម​របស់ មហាជន​ដែល​តែងតែ​ប្រើ ឬ​ហៅ​ម្យ៉ាង​ទៀតថា «​ស៊ែ​រេ​» សរសេរ​ជា​ភាសា​បារាំង​ថា Serre នោះ មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​។ ប៉ុន្តែ ពាក្យ​នេះ ពិបាក​រក​ពាក្យ​ណាមួយ មក​បកប្រែ ជា​ភាសា​ខ្មែរ​ណាស់ ព្រោះ ពលរដ្ឋ​ខ្មែរ ប្រើពាក្យ​នេះ​ជា​យូរលង់​មកហើយ ដោយ​គ្មាន​អ្នកណា​កំណត់​ពាក្យ​នេះ សម្រាប់​ប្រើប្រាស់ ជា​ផ្លូវការ​នោះទេ​។​



«​សា​រេ​» ឬ​«​សា​រ៉េ​» ឬ​«​ស៊ែ​រេ​» ជា​កម្ចី​ពី​បារាំង សរសេរ​ជា​ភាសា​បារាំង Serre​។ បើ​គេ​និយាយ​ក្នុងន័យ «​ស៊ែ​រេ​» អាវ ឬ​ខោ មានន័យថា  រឹតបន្តឹង អាវ និង​ខាវ​។ តែបើ​និយាយ​ក្នុងន័យ «​ស៊ែ​រេ​» បន្ទប់ មានន័យថា រៀបចំ បន្ទប់​ឱ្យ​ស្អាត និង​មាន​សណ្តា​ប់ធា្ន​ប់​។

​ការប្រើប្រាស់​ពាក្យ «​ស៊ែ​រេ​» នេះ បាន​បន្ត រហូតមកដល់​បច្ចុប្បន្ន ដោយសារ​ខ្មែរ​គិតថា គ្មាន​ពាក្យ​ណា​ដែល ងាយ​នឹង​ប្រើប្រាស់​ដូចជា​ពាក្យ​នេះ​ទេ​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com