ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្សភាគច្រើនចេះតែឈឺក្រពះ ច្រាលអាស៊ីត គឺមកពីពួកគាត់ …
× មនុស្សជាច្រើនមានការក្រហាយដើមទ្រូងពីពេលមួយទៅពេលមួយ ដែលជាញឹកញាប់វាគឺជាសញ្ញានៃជំងឺរលាកក្រពះ និងការច្រាលអាស៊ីត។ ជាញឹកញាប់ វាមិនមានហេតុផលច្បាស់លាស់ទេ។
ជួនកាលវាបណ្តាល ឬធ្វើឲ្យកាន់តែអាក្រក់ដោយ ៖
1. ការទទួលទានអាហារ និងភេសជ្ជៈមួយចំនួន ដូចជាកាហ្វេ ជាតិអាល់កុល សូកូឡា និងអាហារសម្បូរខ្លាញ់ ឬហឺរ
2. លើសទម្ងន់
3. ជក់បារី
4. មានផ្ទៃពោះ
5. ភាពតានតឹង និងការថប់បារម្ភ
6. ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំបំបាត់ការឈឺចាប់ និងការរលាក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com