ជាតិ
សង្គមជាតិ
អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ស្នើ​សម្ដេច ស ខេង ចែករំលែក​បទពិសោធ​ន៍​ពី​ការប្រយុទ្ធប្រឆាំង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​
23, Aug 2018 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង់គ្លេស ស្នើ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចែករំលែក​បទពិសោធ​ន៍ និង​ទទួលយក​បទពិសោធន៍ ពី​បណ្តា​ប្រទេស​នានា នៅលើ​សកលលោក ជុំវិញ​ការទប់ស្កាត់​ជួញដូរ​សត្វព្រៃ​។ សំណើ​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក Mark Field អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស និង​សម្ដេច ស ខេង កាលពី​ថ្ងៃទី​២២ ខែសីហា​។​



​រដ្ឋាភិបាល​អង់គ្លេស នឹង​រៀបចំ​សន្និសីទ​ស្តីពី «​ការប្រយុទ្ធប្រឆាំង​នៃ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​» នៅ​ខែតុលា​ខា​មុខ​។ នេះ​បើតាម​លោក Mark Field ដែល​ស្នើ​ឲ្យ​សម្ដេច ស ខេង ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ ព្រោះ​វា​មាន​សារៈសំខាន់​សម្រាប់​ការបង្ក្រាប​ការជួញដូរ​សត្វព្រៃ ,​ឧក្រិដ្ឋកម្ម​ឆ្លងដែន ,​ការលាង​លុយកខ្វក់ និង​បទល្មើស​ផ្សេងៗ​ទៀត ដែលមាន​លក្ខណៈ​អង្គការ​ចាត់តាំង​។​លោក Mark Field បានបញ្ជាក់ ៖«​ជាពិសេស នោះ​គឺជា​ឱកាស​ដែល​កម្ពុជា​បាន​បែងចែក​រំលែក​បទពិសោធ​ន៍ និង​ទទួលយក​បទពិសោធន៍​ពី​បណ្តា​ប្រទេស​នានា​មួយចំនួន​នៅលើ​សកលលោក​ផងដែរ​»​។​

​ជាមួយគ្នានេះ សម្ដេច ស ខេង ចាត់ទុក​សន្និសីទ​នេះ គឺជា​គំនិតល្អ ដែល​វា​មិន​ត្រឹមតែ​ជួយ​ដល់​កម្ពុជា ក្នុងការ​អភិរក្ស​នូវ​ធនធាន​សត្វ​កម្រ​នោះទេ ប៉ុន្តែ​វា​អាចរួមចំណែក​ក្នុងការ​អភិរក្ស​ដល់​ធ​ន​ធាន​ធម្មជាតិ​ព្រៃឈើ ដែល​ធ្វើ​ឲ្យ​បរិស្ថាន​ល្អប្រសើរ​ផងដែរ ។​

​លោក Mark Field បានធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន ៦ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​កម្ពុជា និង​ឡាវ ជាដើម​៕


Tag:
 ស ខេង​
  Mark Field
 ​សត្វព្រៃ​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com