អត្ថបទពាណិជ្ជកម្ម
ទទួលបាន​សញ្ញាបត្រ​ពីរ​ក្នុងពេល​តែមួយ​ជាមួយ​បរិញ្ញាបត្រ BA+CAT នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​
23, Aug 2018 , 5:17 pm        
រូបភាព
ដោយ:
​ជីវិត​មនុស្ស​ម្នាក់ៗ តែងតែមាន​ការប្រែប្រួល​ឥតឈប់ឈរ ជាពិសេស​ជីវិត​នៃ​ការសិក្សា តែងតែ​គ្មាន​ទីបញ្ចប់​។ ប៉ុន្តែ​ការសិក្សា​ចំ​ជំនាញ​គោលដៅ និង​បណ្ដុះបណ្ដាល​ជាមួយ​វិទ្យាស្ថាន​ដែលមាន​គុណភាព​ល្អ រមែង​ធ្វើ​ឲ្យ​ជីវិត និង​អនាគត​របស់​អ្នក​កាន់តែ​ប្រសើរឡើង​។ ទន្ទឹមនឹង​ការប្រឡង​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ មធ្យមសិក្សា​ទុតិយភូមិ​នៅ​កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅនេះ សិស្សានុសិស្ស និង​អាណាព្យាបាល​ជាច្រើន កំពុងតែ​ព្យាយាម​ស្វះ​ស្វែងរក​វិទ្យាស្ថាន ឬ​មហាវិទ្យាល័យ​ណាមួយ ដែល​អាច​បណ្ដុះបណ្ដាល​បុត្រ​ធីតា របស់ខ្លួន​បានល្អ​ប្រសើរ​។​
 
​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ជា​វិទ្យាស្ថាន​អន្តរជាតិ​ឈានមុខ​គេ ក្នុងការ​បណ្ដុះបណ្ដាល លើ​ជំនាញ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម ដែល​បានការ​ទទួលស្គាល់​ដោយ​សមាគម​គណនេយ្យក​រ ACCA ដែលមាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស​។​

​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល គឺជា​បរិញ្ញាបត្រ​មួយ ដែល​និស្សិត​សិក្សា​រយៈពេល ៤​ឆ្នាំ ទទួលបាន​សញ្ញាបត្រ​ពីរ ក្នុងពេល​តែមួយ​។ ក្នុងនោះ និស្សិត​នឹង​ទទួលបាន​សញ្ញាបត្រ បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​សញ្ញាបត្រ​អន្តរជាតិ អ្នកជំនាញ​ផ្នែក​គណនេយ្យ CAT ពី​ចក្រភព​អង់គ្លេស ដែល​បាន​មានការ​ទទួលស្គាល់ រហូតដល់ ១៨៣​ប្រទេស​លើ​ពិភពលោក​។ បន្ថែម​លើ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់ និស្សិត​នឹង​ទទួលបាន​នូវ​ចំណេះដឹង​ជាច្រើន​ទៀត​ដូចជា ការងារ​ជា​ក្រុម ការសិក្សា​ស្រាវជ្រាវ​បន្ថែម ភាពជា​អ្នកដឹកនាំ ការកសាង​នូវ​ទំនុកចិត្ត និង​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅក្នុង​ស្ថាប័ន​ការងារ​។​


 
​គួរ​រំលឹក​ផងដែរ និស្សិត​នឹងសិក្សា​ជាមួយ​សាស្ត្រាចារ្យ​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ លើ​គុណ​វុ​ឌ្ឍ បទពិសោធន៍ និង​ការបង្រៀន​ផងដែរ​។ ដូច្នេះ​និស្សិត​មិន​ត្រឹមតែ​ទទួលបាន​នូវ​ចំណេះដឹង និង​ជំនាញ​ដ៏​ពិតប្រាកដ​នោះទេ ប៉ុន្តែ​ពួកគេ​ក៏​ទទួលបាន​នូវ​បទពិសោធន៍ គន្លឹះ និង​ដោះស្រាយ​ផ្សេងៗ ដើម្បី​ប្រឈម​នឹង​បញ្ហា​ដែល​នឹង​អាច​កើតមាន នៅពេល​អនាគត ក្នុងពេល​បំពេញការងារ​ផងដែរ​។​

​លើសពីនេះទៅទៀត វិទ្យាស្ថាន​ខេ​ម​អេ​ដ មាន​ផ្ដល់នូវ​សេវាកម្ម​ពិគ្រោះ​យោបល់ និង​ស្វែងរក​ការងារ​ជូន​និស្សិត ដោយ​វិទ្យាស្ថាន​ខេ​ម​អេ​ដ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ​ដូចជា PwC EY KPMG Deloitte Grant Thornton BDO DFDL និង​ធនាគារ​ចម្បងៗ ដូចជា ធនាគារ ABA ធនាគារ ANZ Royal ធនាគារ​កាណាឌីយ៉ា រួមទាំង​ក្រុមហ៊ុន​អន្តរជាតិ និង​ក្នុងស្រុក​ជាច្រើន​ទៀត​។​


 
​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល មាន​ទីតាំង​ផ្ទះ​លេខ 64 ផ្លូវ​108 សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ជិត​ស្ពាន​នាគ​វត្តភ្នំ​)​។
​ចាប់ផ្ដើម​ទទួល​ពាក្យ​ថ្ងៃនេះរ​ហូល​ដល់​ថ្ងៃទី​15 ខែវិច្ឆិកា ឆ្នាំ​២០១៨​។
​សម្រាប់​ពត៌មាន​បន្ថែម ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ 0១២ ៦១៨ ៩៨៨/0២៣ ៩៨៦ ៥២២/៥២៣/៩៦០/៩៦១ និង​ចូលទៅ​កាន់​គេហទំព័រ www.cam-ed.com

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com