អត្ថបទពាណិជ្ជកម្ម
មាន​ប្រាក់​ត្រឹម​៥០​ភាគរយ លោកអ្នក​អាច​ក្លាយជា​ម្ចាស់​រថយន្ត Hyundai Tucson ស៊េរី​ឆ្នាំ​២០១៩
24, Aug 2018 , 3:44 pm        
រូបភាព
​រថយន្ត Tucson ជំនា​ន់ទី​៣ ដែល​ត្រូវបាន​អភិវឌ្ឍ និង​បន្ថែម​លក្ខណៈពិសេស​ថ្មី ហើយ​ជា​រថយន្ត​ដែល​ឈ្នះ​ពានរង្វាន់ ៥ ដង លើ​ផ្នែក​សុវត្ថិភាព​ខ្ពស់ ពី​វិទ្យាស្ថាន​ធានារ៉ាប់រង​លើ​សុវត្ថិភាព​ផ្លូវថ្នល់ នៃ​សហរដ្ឋអាមេរិក បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ នៅ​ប្រទេស​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​។ ក្រោម​កិច្ចសហការ​រវាង Hyundai Camko Motor និង ធនាគារ BRED Bank (Cambodia) Plc នឹង​ផ្តល់ជូន​អ​ថិ​ជន ជម្រើស​ទិញ​រថយន្ត​ដោយ​បង់​រំ​លោះ​ជាមួយ​អត្រា​ការប្រាក់​ទាប​បំផុត​ត្រឹមតែ ៨,៤​ភាគរយ​ក្នុង​មួយឆ្នាំ ដោយ​គ្រាន់តែ​បង់ប្រាក់​មុនដំបូង ៥០​ភាគរយ​។

​រថយន្ត Tucson ស៊េរី​ឆ្នាំ​២០១៩ ទាំង​២ option បំពាក់​ទៅដោយ​ម៉ាស៊ីន​សាំង ៤​ស៊ីឡាំង ២.០L ដែលមាន​កម្លាំង​សេះ ១៥៥​សេះ កម្លាំង​ជំរុញ​៦speed ជាមួយ​ការទទួល​នូវ​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​លក្ខណៈពិសេស ៤WD HTRAC System របស់​ក្រុមហ៊ុន​ហ៊ីយ៉ាន់ដាយ​។ ប៉ុន្តែ​ការធ្វើ​ឲ្យ​ប្រសើរឡើង​ដែល​ទាក់ទាញ​បំផុត​នោះ គឺ​នៅ​ផ្នែក​ខាងក្នុង​រថយន្ត ដែល​លោកអ្នក​មើលឃើញ​រូបរាង និង​ទទួល​អារម្មណ៍​ថ្មី​ពី​រថយន្ត​។



​រថយន្ត Tucson ស៊េរី​ឆ្នាំ​២០១៩ ប្រភេទ Deluxe Option ត្រូវបាន​បំពាក់​ដោយ​កៅអី​ខ្យល់​ត្រជាក់ ភ្ជាប់​ជាមួយ​អេក្រង់​ទំហំ ៥​អ៊ី​ញ រូបរាង​ខុសពី​ស៊េរី​មុន​។ ចំពោះ​រថយន្ត​Tucson ប្រភេទ Premium Option បំពាក់​បន្ថែម​ជាមួយ​អេក្រង់​ទំហំ​៧​អ៊ី​ញ បង្ហាញ​ជាមួយ Apple CarPlay TM and Android Auto TM  បូករួម​នឹង​ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ​(Wireless Charger)​ទៀតផង​។ លក្ខណៈពិសេស​ថ្មី​ទាំងអស់​សម្រាប់​រថយន្ត Tucson ស៊េរី​ឆ្នាំ​២០១៩ ថ្មី មាន​បំពាក់​កាមេរ៉ា​ច្រើន​កន្លែង មើល​ជុំវិញ​បាន​(Around View Monitor) ឧបករណ៍​ចត​ឡាន​អេឡិចត្រូនិក (Electronic Parking Brake) ឧបករណ៍​ឲ្យ​សញ្ញា​ពេល​មាន​រថយន្ត​ដទៃ​កំពុង​ជែង ភ្លើង​បំភ្លឺ​ក្រោយ​កញ្ចក់​មើល​ចំហៀង (Puddle Light) ដើម្បី​បង្កើន​សុវត្ថិភាព និង​ផាសុកភាព នៃ​បទពិសោធ​របស់​អ្នក​នៅ​កៅអី​បើកបរ​។​



​លោក Brian Ko នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hyundai Camko Motor បាន​មានប្រសាសន៍ថា​៖ «​រថយន្ត Tucson បានឈ្នះ​ពានរង្វាន់ J.D. Power 2018 U.S. លើ​គុណភាព​រថយន្ត​ដែល​ល្អ​បំផុត និង​អាច​ពឹងផ្អែក​បាន និង​ត្រូវបាន​ទទួលស្គាល់​ពី​សំណាក់​អ្នកប្រើប្រាស់​ជាខ្លាំង​។ លោក​បាន​បន្តទៀត​ដែរ​ថា យើង​មាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​ណែនាំ​រថយន្ត Tucson ស៊េរី​ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្នុងពេល​តែមួយ និង​ប្រទេស​កូរ៉េខាងត្បូង​។ ក្រុមហ៊ុន Hyundai ត្រៀមខ្លួន​នាំមុខគេ​ផ្នែក​លក់​រថយន្ត​លក្ខណៈ​គ្រួសារ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​រថយន្ត SUV ខ្នាត​ធំ ខ្នាតតូច ម៉ូ​ឌែ​ល​បែប​ប្រណីត​ប្រកបដោយ​ថាមពល​។ រថយន្ត Tucson ដែល​កំពុង​បង្ហាញ​ជា​សាធារណៈ មាន​ពីរ​ម៉ូ​ឌែ​ល គឺ Deluxe Option ហើយ​និង Premium Option​។​










​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ កាំ​កូ​ម៉ូ​ទ័​រ​និង​ផលិតផល សូម​ទាក់ទង​តាមរយៈ hyundal-cambodia.com

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com