ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
តារាផេ សម្ពោធកាបូបលុយអេឡិចត្រូនិក ដើម្បីធ្វើទំនើបកម្មសេវាកម្មទូទាត់ប្រាក់នៅកម្ពុជា
24, Aug 2018 ,
4:39 pm
រូបភាព
×
ដោយ:
នៅថ្ងៃទី ២៤ ខែសីហា ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុនាំមុខគេ តារាផេ បានសម្ពោធជាផ្លូវការ នូវសេវាកម្មទូទាត់ប្រាក់តាមដៃគូពាណិជ្ជករ ដែលហៅថា «កាបូបលុយអេឡិចត្រូនិចតារាផេ» ដែលជាការនាំយកមកនូវបច្ចេកវិទ្យាទំនើបក្នុងការសម្រួលដល់ការទូទាត់ប្រាក់ ជូនដល់ប្រជាជនកម្ពុជា។ ការសម្ពោធនេះ គឺជាការអនុវត្តតាមបេសកកម្មរបសើខ្លួន ក្នុងការផ្តល់សេវាកម្មរហ័ស សុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន។
តាមរយៈកាបូបលុយអេឡិចត្រូនិចតារាផេ អតិថិជននឹងអាចបង់ប្រាក់តាមរយៈទូរស័ព្ទស្មាតហ្វូនងាយស្រួលបំផុត ដោយគ្រាន់តែស្កេន QR កូដ តាមហាងនីមួយៗ ឬបំពេញព័ត៌មានលម្អិតរបស់ពាណិជ្ជករ។ អតិថិជន ក៏អាចទួលបានការបញ្ចុះតម្លៃភ្លាមៗផងដែរ។
អតិថិជនអាចបង់ប្រាក់ជាមួយនឹងដៃគូពាណិជ្ជកររបស់តារាផេ ដែលមានច្រើនជាង ១០០០ ហាង ទូទាំងប្រទេសរួមមាន ភោជនីយដ្ឋាន ហាងលក់ទំនិញ ហាងលក់សម្លៀកបំពាក់ ហាងអេឡិចត្រូនិច ហាងកាហ្វេ ហាងលក់ទំនិញតូចៗ និងហាងជាច្រើនទៀត។ គួរគត់សម្គាល់ ចំពោះហាងដែលបិទរូបផ្កាយ និងមានអក្សរ “DaraPay Space” គឺសុទ្ធតែជាហាងដែលទទួលយកការទូទាត់ប្រាក់ តាមរយៈកាបូបលុយអេឡិចត្រូនិចតារាផេ ឬ eWallet របស់តារាផេ។
លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន តារាផេ បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍បច្ចេកវិទ្យា ជាពិសេសនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ FinTech បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់អាកប្បកិរិយារបស់ប្រជាជន ក្នុងការទទួលនិងទូទាត់ប្រាក់។ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ឈានមុខ តារាផេ កំពុងតែខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ សមស្របទៅតាមតម្រូវការរបស់អតិថិជន។ នេះបើតាមលោក ភុក រដ្ឋា ដែលបានបន្តតៀតថា ការសម្ពោធ កាបូបលុយអេឡិចត្រូនិចតារាផេ នាឱកាសនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់មួយកម្រិតទៀត ថាបេសកកម្មរបស់តារាផេ គឺធ្វើយ៉ាងណាផ្តល់ជូននូវសេវាទូទាត់ប្រាក់ដែលមានសុវត្ថិភាព និងមានភាពងាយស្រួល ដល់អតិថិជនរបស់យើងនៅគ្រប់ស្រទាប់វណ្ណៈ។
លោក ភុក រដ្ឋា បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កាបូបលុយអេឡិចត្រូនិចតារាផេ នឹងអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន ដែលប្រើប្រាស់សេវាកម្មមួយនេះ ដោយអតិថិជន មិនចាំបាច់យកសាច់ប្រាក់សុទ្ធតាមខ្លួន ឬរង់ចាំវិក្កយបត្រទូទាត់ប្រាក់ ពីអ្នកលក់ទៀតឡើយ។
សម្រាប់ពាណិជ្ជករវិញ សេវាកម្មថ្មីនេះ នឹងអាចកាត់បន្ថយបន្ទុកការងាររបស់គាត់ នៅក្នុងការរាប់និងរក្សាទុកក្រដាសប្រាក់។ នេះជាការបញ្ជាក់របស់លោក ភុក រដ្ឋា រួចបន្តដូច្នេះ៖«យើងមានសុទិដ្ឋិនិយមថា កាបូបលុយអេឡិចត្រូនិកតារាផេ (DaraPay’s eWallet) នឹងផ្តល់ជូននូវភាពសុវត្ថិភាពផ្លូវចិត្តដល់អតិថិជន ក្នុងការគ្រប់គ្រងសាច់ប្រាក់ និងជួយធ្វើឲ្យប្រតិបត្តិការទូទាត់ប្រាក់ប្រចាំថ្ងៃរបស់ពួកគេ មានភាពងាយស្រួល និងរហ័សជាងមុន»។
គួរបញ្ជាក់ថា សេវាកម្មទូទាត់ប្រាក់តាមដៃគូពាណិជ្ជកររបស់តារាផេ អតិថិជនដែលប្រើប្រាស់កាបូបលុយអេឡិចត្រូនិចរបស់តារាផេ នឹងអាចទទួលបាននូវសេវាកម្មជាច្រើនទៀត រួមមាន ការផ្ទេរប្រាក់(វេរលុយ) ការដក/ដាក់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់ឥណទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុ និងបង់ប្រាក់បុព្វលាភ ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងអាយុជីវិត និងមុខងារផ្សេងៗទៀត ដែលនឹងត្រូវបានដាក់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះ។
គួររំលឹកផងដែរថា តារាផេ គឺជាម៉ាកស្របច្បាប់របស់ក្រុមហ៊ុន កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក ដែលជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦។ តារាផេ គឺជាក្រុមហ៊ុនមួយ ដែលចូលរួមបង្កើតឡើងរវាងក្រុមហ៊ុន Canadia Investment Holding (CIH) នៃប្រទេសកម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings (FFH) នៃប្រទេសសិង្ហបុរី ក្នុងបំណងបង្កើតកាបូបលុយអេឡិចត្រូនិច និងអាជីវកម្មទូទាត់ប្រាក់ នៅក្នុងប្រទេសកម្ពុជា។
ទាញយកឥឡូវនេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ៖
https://goo.gl/7tvY1E
។
តារាផេ រហ័ស សុវត្ថិភាពនិងគ្រប់ទីកន្លែង៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម