ពីនេះ ពីនោះ
រូបត្លុក
ពេល​អ្នកធំ​និយាយ អ្នកតូច​ស្តាប់ តែ​ពេល​អ្នកតូច​និយាយ អ្នកធំ​មើល​ហ្វេ​ស​ប៊ុ​ក​…
25, Aug 2018 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មនុស្ស​ពីរ​និយាយ​កំពុងនិយាយ​រៀបរាប់​ពីអ្វី​មួយ​។ ពេល​បុរស «​ក​»(​អ្នកធំ​) និយាយ​, បុរស «​ខ​» (​អ្នកតូច​) ស្តាប់​យ៉ាង​យកចិត្តទុកដាក់​។ គ្រប់​កាយវិការ និង​គ្រប់​ម៉ាត់​ដែល​បុរស «​ក​» និយាយ​ចេញមក បុរស «​ខ​» ស្តាប់ និង​ចងចាំ​ទុក​ក្នុង​ចិត្ត​ទាំងអស់​។ ពេល​ដល់​វេន​បុរស «​ខ​»​និយាយ​, បុរស «​ក​» បង្ហាញ​ពី​ការមិន​សូវ​ចង់​ស្តាប់ មិន​អើពើ ឬ​មិន​ខ្វល់​រាល់​ពាក្យពេចន៍​គ្រប់យ៉ាង​របស់​បុរស «​ខ​» ឡើយ​។ ផ្ទុយទៅវិញ គេ​បែរជា​ទាញ​ទូរ​សព្ទ​ដៃ​មក​ថត​សែ​ល​ហ្វី​ធ្វើ​ព្រងើយ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​បុរស «​ខ​» ខកចិត្ត​យ៉ាងខ្លាំង​។ សួរថា បើ​អ្នក​ជួបប្រទះ​ទិដ្ឋភាព​បែបនេះ តើ​អារម្មណ៍​របស់​អ្នក​យ៉ាងណាដែរ​?




© រក្សាសិទ្ធិដោយ thmeythmey.com