ជាតិ
សង្គមជាតិ
ម្ចាស់​សហគ្រាស និង​ជនបរទេស ដែល​មិន​អនុវត្ត​តាមច្បាប់​ការងារ​កម្ពុជា នឹងត្រូវ​រង​ការពិន័យ​
25, Aug 2018 , 9:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុក លោក អ៊ិត សំហេង
រូបភាពពីហ្វេសប៊ុក លោក អ៊ិត សំហេង
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ពិន័យ​ទៅតាម​ច្បាប់​ស្ដីពី​ការងារ ទៅលើ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​ជនបរទេស​ដែល​ប្រកបមុខរបរ​នៅ​ក​កម្ពុជា ដែល​មិន​បំពេញបែបបទ​សម្រាប់​ជនបរទេស​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​២០ ខែសីហា​។



​តាម​សេចក្ដីជូនដំណឹង​ដដែល គ្រប់​គ្រឹះស្ថាន​ទាំងអស់ ដែល​ត្រូវ​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស​សម្រាប់​ឆ្នាំ​២០១៩ ត្រូវដាក់​សំណើសុំ​ការអនុញ្ញាត ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ជាមួយគ្នា​នោះ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​បាន​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស​(​កូតា​) និង​ជនបរទេស​ប្រកបមុខរបរ​ណាមួយ​នៅ​កម្ពុជា ត្រូវបំពេញ​បែបបទ​ពន្យារ​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ជនបរទេស សម្រាប់​ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩​។

​ការស្នើសុំ​ការអនុញ្ញាត​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស និង​ការ​បំពេញបែបបទ​ស្នើសុំ​ធ្វើ និង​ពន្យារ​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ជនបរទេស ត្រូវធ្វើ​តាមរយៈ​គេហទំព័រ www.fwcms.mlvt.gov.kh ហើយ​តម្លៃ​ឯក​តា​នៃ​សេវា​(​ប្រាក់រៀល​) និង​រយៈពេល​អតិបរមា​សម្រាប់​ការផ្ដល់សេវា​(​ថ្ងៃ​ធ្វើការ​) ក៏មាន​នៅក្នុង​គេហទំព័រ​ខាងលើ​ដែរ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ដដែល​៕


Tag:
 ​ពលករ​បរទេស​
 ​សហគ្រាស​
 ​អ៊ិត សំហេង​
© រក្សាសិទ្ធិដោយ thmeythmey.com