ជាតិ
សេដ្ឋកិច្ច
ចម្ការស្លឹកគ្រៃជាង២ហិកតារបស់លោក មុំ ឌឿន ត្រូវទុកចោលដោយសារតម្លៃចុះថោក
× សៀមរាប៖ លោក មុំ ឌឿន ជាកសិកររស់នៅភូមិតាព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកមានដីប្រមាណ៤ហិកតា ដោយចែកជា២ផ្នែក។ មួយផ្នែកដែលមានផ្ទៃដីជាង២ហិកតា លោកបានដាំស្លឹកគ្រៃកាលពីជាងមួយឆ្នាំមុន តែរហូតមកដល់ពេលនេះ ស្លឹកគ្រៃទាំងនោះត្រូវបានទុកចោល ព្រោះថាទីផ្សារធ្លាក់ថ្លៃខ្លាំង។
ស្លឹកគ្រៃជាង២ហិកតា របស់លោក មុំ ឌឿន មានអាយុជាងមួយឆ្នាំហើយ ដោយសារតម្លៃធ្លាក់ថ្លៃខ្លាំង លោកបានទុកចោល ដោយរំពឹងថា តម្លៃនឹងអាចឡើងវិញ។ លោកបញ្ជាក់ថា តម្លៃទីផ្សារបច្ចុប្បន្នរបស់ស្លឹកគ្រៃ គឺមួយផ្លូន(៤៤ស្លឹកគ្រៃ) ចាប់ពី២០០ ទៅ៣០០តែប៉ុណ្ណោះ។
យ៉ាងណា លោក ឌឿន បានចូលជាសមាជិកក្រុមផលិតប្រេងស្លឹកគ្រៃ ដែលផ្ដួចផ្តើមឡើងដោយអង្គការអាគ្រីស៊ុត ដែលលោកអាចកាត់ស្លឹកគ្រៃទាំងនេះលក់ទៅក្រុមបាន ក្នុងតម្លៃលើទីផ្សារបន្ដិច ដោយក្នុងមួយគីឡូក្រាមលោកលក់បានតម្លៃពី ៨០០ ទៅ១០០០រៀល។ លោករំពឹងថា ទីផ្សារប្រេងស្លឹកគ្រៃនឹងល្អទៅថ្ងៃមុខ ហើយគ្រោងនឹងពង្រីកការដាំស្លឹកគ្រៃនេះបន្ថែមទៀតដែរ៕
Tag:
ស្លឹកគ្រៃ
កសិកម្ម
កសិផល
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com