ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រលាក​ខួរក្បាល គួរ​ឲ្យ​ខ្លាច ប៉ុន្តែ តើ​អ្នកដឹង​ពី​មូលហេតុ​របស់​វា​ទេ​?
25, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​មិន​ច្បាស់លាស់​ជានិច្ច​នោះទេ​ថា​តើ​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​រលាក​ខួរក្បាល​នោះ​។ នៅពេល​រកឃើញ​មូលហេតុ​នោះ ជាធម្មតា វា​ជាការ​ឆ្លង​មេរោគ ឬ​ជា​បញ្ហា​មួយ​ជាមួយ​ប្រព័ន្ធ​ភាពស៊ាំ (​ការពារ​ធម្មជាតិ​រប​ស់រាង​កាយ​) ។



​មូលហេតុ​សំខាន់ៗ​មួយចំនួន​ត្រូវបាន​គូសបញ្ជាក់​ដូចខាងក្រោម​។​

​ការបង្ក​រោគ​

​ជំងឺ​រលាក​ខួរក្បាល អាច​កើតមានឡើង ប្រសិនបើ​មានការ​ឆ្លង​រាលដាល​ដល់​ខួរក្បាល​។​

​ការឆ្លង​ជំងឺ​ជាច្រើន​ដែល​ជាប់ទាក់ទង​នឹង​ជំងឺ​នេះ​មាន​លក្ខណៈ​ធម្មតា ហើយ​ជាទូទៅ មាន​កម្រិត​ស្រាល​។ រោគ​រលាក​ខួរក្បាល​កើតឡើង​តែ​ក្នុងករណី​កម្រ​។​

​បញ្ហា​នេះ​ច្រើនតែ​កើតឡើង​ដោយសារ​វីរុស​ដូចជា ៖

1. វីរុស herpes simplex viruses ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​ផ្តាសាយ និង​ជំងឺរើម​ប្រដាប់ភេទ (​នេះ​គឺជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​រលាក​ខួរក្បាល​)
2. វីរុស​វ៉ាក់សាំង ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អុតស្វាយ និង​ជំងឺរើម​
3. ជំងឺ​ក​ញ្ជ្រិ​ល ជំងឺ​គ្រុនផ្តាសាយ និង​ជំងឺ​ស្អូច​
4. មេរោគ​ដែល​រាលដាល​ដោយ​សត្វ​។​

​ជំងឺ​រលាក​ខួរក្បាល ដែល​បណ្តាលមកពី​វីរុស ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជំងឺ​រលាក​ខួរក្បាល​នៃ​វី​រ៉ុ​ស (viral encephalitis) ។ ក្នុងករណី​កម្រ​ជំងឺ​រលាក​ខួរក្បាល គឺ​បណ្តាលមកពី​បាក់តេរី​ផ្សិត ឬ​ប៉ារ៉ាស៊ីត​។​

​អ្នក​អាច​ឆ្លង​ជំងឺឆ្លង​ទាំងនេះ​ពី​អ្នកដទៃ ប៉ុន្តែ ជំងឺ​រលាក​ខួរក្បាល​ដោយ​ខ្លួន​វា​មិន​ត្រូវបាន​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com