ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​បន្ថយ​អាកា​រៈ​ជំងឺ​រលាក​ក្រពះ និង​ការ​ចាល់​អាស៊ីត​ដោយ​ខ្លួនឯង​
26, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ​សាមញ្ញៗ អាចជួយ​បញ្ឈប់ ឬ​បន្ថយ​ការ​ក្រហាយ​ទ្រូង ជំងឺ​រលាក​ក្រពះ និង​ការ​ចាល់​អាស៊ីត​។​



​អ្វីដែល​អ្នក​គួរ​ធ្វើ​


1. បរិភោគ​អាហារ​តិចជាង​មុន តែ​អាច​ញឹកញាប់​
2. សូម​លើក​ឡើងលើ​នូវ​គ្រែ​របស់​អ្នក​ពី ១០ ទៅ ២០ សង់ទីម៉ែត្រ ដោយ​ដាក់​អ្វីមួយ​នៅក្រោម​គ្រែ ឬ​ពូក​របស់​អ្នក ដែល​ធ្វើ​ឲ្យ​ទ្រូង និង​ក្បាល​របស់​អ្នក​ខ្ពស់ជាង​ចង្កេះ​របស់​អ្នក ដូច្នេះ ទឹក​អាស៊ីត​ក្រពះ​មិន​ធ្វើដំណើរ​ទៅរក​បំពង់ក​របស់​អ្នក​ទេ​
3. ព្យាយាម​បញ្ចុះទម្ងន់ បើ​អ្នក​លើស​ទម្ងន់​
4. ព្យាយាម​រក​វិធី ដើម្បី​សម្រាក និង​បន្ធូរ​អារម្មណ៍​។​

​អ្វីដែល​អ្នក​មិនគួរ​ធ្វើ​

1. កុំ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ដែល​បង្ក​ឲ្យ​រោគសញ្ញា​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​
2. កុំ​ញ៉ាំ​អាហារ​ក្នុង​រយៈពេល ៣ ឬ ៤ ម៉ោង មុនពេល​ចូល​គេង​
3. កុំ​ពាក់​សំលៀកបំពាក់​ដែល​តឹង​ជុំវិញ​ចង្កេះ​របស់​អ្នក​
4. កុំ​ជក់បារី​
5. កុំ​ផឹកស្រា​ច្រើនពេក​
6. កុំ​ញ៉ាំ ឬ​កុំ​ឈប់​លេបថ្នាំ​ណាមួយ​ដោយ​មិនបាន​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com