ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​៣​នេះ ធ្វើ​ឲ្យ​ខ្លាញ់​ពេញ​រាងកាយ មិន​ងាយ​ស្គម​ទេ​
27, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​មិនអាច​កែប្រែ​ទម្លាប់​៣​នេះ​របស់​អ្នក នោះ​អ្នក​នឹងមិន​ងាយ​មាន​រាង​ដែល​ស្អាត​ដូច​គេ​ឡើយ​។ តើ​មាន​ទម្លាប់​អាក្រក់​អ្វីដែល​អាច​បំផ្លាញ​រូបរាង​អ្នក​ទៅ​?



1.    អ្នក​គួរតែ​គ្រប់គ្រង​អាហារ​៣​ពេល​អ្នក​ឲ្យ​បានល្អ ដោយ​មិនគួរ​ស្រូបយក​អាហារ​ដែលមាន​ផ្ទុក​កាឡូរី​ខ្ពស់​ឡើយ ព្រោះ​បើ​អ្នក​ពិសារ​ហួសកំណត់ គ្មាន​ទេវតា​ណា​អាចជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បានសម្រេច​ឡើយ បើ​អ្នក​មិនចេះ​គ្រប់គ្រង​របប​អាហារ​អ្នក​ឲ្យ​បានល្អ​។​

2.    អាហារ​ពេល​ល្ងាច​អ្នក​មិនគួរ​ពិសារ​យប់ៗ​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ក្រពះ​មិនអាច​រំលាយ​បានល្អ​ឡើយ ថែមទាំង​រង​សម្ពាធ​ខ្លាំង​ទៀត ដោយ​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ដែល​អាក្រក់​ខ្លាំង​។ ដូចនេះ អាហារ​ពេល​ល្ងាច​អ្នក គួរតែ​ពិសារ​ក្នុង​ចន្លោះ​ម៉ោង​៦ ដល់​ម៉ោង​៨​យប់ ទើប​មិន​ប៉ះពាល់​ដល់​រាង​អ្នក​។ ជាពិសេស ចំពោះ​អ្នក​ដែល​ថែម​ម៉ោង គួរតែ​ញ៉ាំ​រួច ទើប​ធ្វើការ​តាម​ក្រោយ ទើប​មិន​ប៉ះពាល់​ដល់​រូបរាង​អ្នក​។​

3.    អាហារ​ពេល​ល្ងាច មិនគួរ​បរិភោគ​ច្រើន​នោះទេ ដោយ​គួរតែ​ពិសារ​ត្រឹម​៧​ភាគ​ឆ្អែត​បាន​ហើយ ព្រោះ​បើ​អ្នក​ហូប​ច្រើនពេក នឹង​អាច​ផ្តល់​សម្ពាធ​ដល់​បេះដូង​អ្នក ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ធាត់​ខ្លាំង​ទៀតផង​។ ដូចនេះ អ្នក​គួរតែ​អនុវត្តតាម​ទម្លាប់​ល្អ​៣​នេះ ទើប​អ្នក​អាច​ទទួលបាន​រាង​ដែល​អ្នក​រំពឹង​ទុកជា​យូរណាស់​មកហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com